26 C
Phnom Penh
Monday, December 23, 2024

ខេត្តកោះកុង ក្រុងខេមរភូមិន្ទ ទទួលរងការវាយលុក ពីព្យុះកុំប៉ាស៊ូ បង្កការជនលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋ

ស្តាប់អត្ថបទជាសំឡេង

កោះកុង៖ត្រឹមរយៈពេលជាង០៣ម៉ោង កាលពីយប់មិញ ឆ្លងចូលថ្ងៃទី១២ តុលា ២០២១ព្យុះកុំប៉ាស៊ូ កំពុងវាយលុក នៅតាមតំបន់មាត់សមុទ្រ និងបង្ករការជនលិចផ្លូវ និងផ្ទះពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងអះអាងថា នៅយប់ថ្ងៃទី១២ តុលា ២០២១ ក្រុងខេមរភូមិន្ទ មានភ្លៀងធ្លាក់ខ្លាំង បង្ករឱ្យមានជំនន់ទឹកភ្លៀង បានជនលិចផ្ទះសំបែងពលរដ្ឋ និងតំបន់មួយចំនួននៅតាមមាត់ ក៏រងការវាយលុកដោយរលកសមុទ្រខ្ពស់ៗ គួរឱ្យព្រួយបារម្ភ។

បើតាមការអះអាងពី រដ្ឋបាលក្រុងខេមរភូមិន្ទថា ការលិចលង់ដោយជំនន់ទឹកភ្លៀងនេះបង្កឡើងដោយសារ ប្រព័ន្ធលូរំដោះទឹកជំនន់ ស្ទះដំណើរការហូរមិនទាន់ ព្រោះតែកម្រិតទឹកមានសភាពធ្ងន់ធ្ងរ ហួសកម្រិតអតិបរមា។

លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តទទួលបន្ទុក គ្រោះមហន្តរាយ បានបញ្ជាក់ថា គិតមកពេលនេះតាមការកត់សម្គាល់ នៅគ្រប់បណ្តាស្រុកនីមួយៗហាក់ពុំមានការរងផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេនិយាយជារួមតាំងពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌមកម៉្លេះ ។

ទោះជាបែបនេះក្តី លោក អ៊ុក ភក្ត្រា អភិបាលរងខេត្ត នៅតែបន្តតាមដានគ្រប់ស្ថានការ ប្រសិនបើមានអ្វីជាការកត់សម្គាល់ តាមស្ថានភាពអាកាសធាតុ ប្រែប្រួលនោះ លោកនឹងចុះពិនិត្យផ្ទាល់ ជាមួយក្រុមការងារជំនាញ ដើម្បីសង្រ្គោះបន្ទាន់ ដល់មូលដ្ឋានប្រជាពលរដ្ឋ។ចំពោះមុខស្ថានភាពនេះ លោកលោកអភិបាលរងខេត្ត កំពុងជំរុញដល់ក្រុមការងារជំនាញ គ្រប់មូលដ្ឋាន បន្តចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឱ្យបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈខ្យល់ព្យុះដែលមានឥទ្ធិពលខ្លាំងក្លានេះណោបន្ត កើតមានរហូតដល់ថ្ងៃទី ១៩ តុលា ២០២១។

សូមបញ្ជាក់ថា ក្រោយពីមេឃភ្លៀងអស់រយៈពេលជាង៣ម៉ោង កាលពីយប់មិញ ហើយមកដល់ពេលនេះ ខេត្តកោះកុងកំពុងរងនូវស្ថានភាពអួរអ័ព្វ បែកផ្សែង ដោយសារការជះឥទ្ធិពលពីខ្យល់ព្យុះ កុំប៉ាស៊ូ ដូចអ្វីដែលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសរួចមកហើយនោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img