29 C
Phnom Penh
Sunday, December 22, 2024

ខួប១០ឆ្នាំនៃកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” របស់កម្ពុជាបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ

ភ្នំពេញៈ នាថ្ងៃទី៦ ខែធ្នូ ព្រឹត្តិការណ៍ខួប១០ឆ្នាំរបស់កម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” របស់កម្ពុជា ដែលសហការឧបត្ថម្ភដោយ ទូរទស្សន៍ជាតិកម្ពុជា នាយកដ្ឋានវិទ្យុនិងទូរទស្សន៍នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០១៤ វិទ្យុនិងទូរទស្សន៍ក្វាងស៊ី ក្រោមកិច្ចសហការជាមួយទូរទស្សន៍-ជាតិកម្ពុជា បានផ្ដួចផ្ដើមរៀបចំបង្កើតឡើងនូវកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលនេះ គឺជាការបើកនូវទំព័រថ្មីនៃកិច្ចសហការអន្តរជាតិនៅក្នុងវិស័យវិទ្យុនិងទូរទស្សន៍។ ១០ឆ្នាំមកនេះ មានខ្សែភាពយន្តភាគចិន ភាពយន្តឯកសារ និងគំនូរជីវចលប្រកបដោយគុណភាពខ្ពស់ ប្រមាណ២៥០០ភាគ ដែលស្មើនឹង ១៤៦០ម៉ោង បានចូលមកបម្រើជាចំណីចក្ខុ ដល់ទស្សនិកជនកម្ពុជារាប់លាននាក់។ នេះ បានដើរតួជាកម្លាំងចលករយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការសិក្សាពីគ្នាទៅវិញទៅមក រវាងប្រទេសជាអ្នកជិតខាងទាំងពីរផងដែរ។ មានជំនឿជឿជាក់យ៉ាងមុតមាំថា កម្មវិធីថ្ងៃនេះ មិនត្រឹមតែមានសារសំខាន់ ក្នុងការអបអរសាទរ “កម្មវិធីផ្លាស់ប្ដូរវប្បធម៌ប្រចាំឆ្នាំ កម្ពុជា-ចិន” ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ឱកាសដ៏មានតម្លៃបំផុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យុ ទូរទស្សន៍ និងមាតិកាសោតទស្សន៍ រវាងកម្ពុជា-ចិនផងដែរ។

លោក យ៉ាង គ័រយួយ អគ្គនាយរងនៃអគ្គនាយដ្ឋានជាតិវិទ្យុនិង ទូរទស្សន៍ចិនបានមានប្រសាសន៍ថា “ក្នុងរយៈពេល១០ឆ្នាំមកនេះ ស្នាដៃភាពយន្ត ភាពយន្តភាគឆ្នើមពីប្រទេសចិនបានជួបជាមួយទស្សនិកជនកម្ពុជា ដោយបានបើកបង្អួចឱ្យប្រជាជនកម្ពុជាយល់ដឹងអំពីប្រទេសចិន វាក៏បានដើរតួនាទីវិជ្ជមានក្នុងក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងពង្រឹងឥទ្ធិពលនៃខ្លឹមសារសោតទស្សន៍របស់ចិន”។

លោក កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាបានលើកឡើងថា៖យើងនឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដោយធ្វើការសហការគ្នាស្វែងរកនូវគម្រោងកិច្ចសហការ ជាមួយនិងការផ្លាស់ប្តូរកម្មវិធីថ្មីៗល្អៗជាបន្តទៀត ដើម្បីអាចផ្ដល់ជូនឱ្យទស្សនិកជននៃប្រទេសទាំងយើងពីរ ទទួលបាននូវមាតិកាសោតទស្សន៍ប្រកបដោយគុណភាពខ្ពស់ និងសម្បូរបែប។ទន្ទឹមនឹងនេះ យើងសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីផ្សាយ “នាទី: ខ្សែភាពយន្តចិន” នេះ នឹងនៅតែបន្តដើរតួនាទីជាស្ពានដ៏ល្អក្នុងការតភ្ជាប់ និងរួមចំណែកកាន់តែច្រើនដល់សកម្មភាពនានាក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក្នុងការផ្សព្វផ្សាយពីវប្បធម៌ដ៏សម្បូណ៌បែបរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន។

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនិងវិសាលភាពនៃកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបង្កើតនិងដំណើរការរួមគ្នា ដោយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ការិយាល័យនេះ បានបង្កើតក្រុមជំនាញដែលមានបុគ្គលិក២០រូប ហើយមានសមត្ថភាពផលិត បកប្រែ និងបញ្ចូលសំឡេង ប្រហែល ៣០០ម៉ោងក្នុងមួយឆ្នាំ ស្នាដៃផ្សេងៗ ដែលត្រូវបានផលិត បកប្រែ និងបញ្ចូលសំឡេង គឺរួមមានទាំងខ្សែភាពយន្ត ខ្សែភាពយន្តភាគ ភាពយន្តឯកសារ គំនូរជីវចល ល្ខោននិយាយ ពាណិជ្ជកម្មផ្សព្វផ្សាយអប់រំ និងមាតិកាផ្សេងៗជាច្រើនទៀត ការិយាល័យនេះ នឹងបន្តពង្រីកនិងពង្រឹងនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិរបស់កម្ពុជា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img