29 C
Phnom Penh
Tuesday, December 24, 2024

ក្រុមហ៊ុនដឹកដីរបស់ លោក តាន់ គឹមហួត បំផ្លិចបំផ្លាញផ្លូវសាធារណៈ និងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូម្បី អាជ្ញាធរសង្កាត់និមិត្ត ក៏ឈឺក្បាល ដោយសារ ក្រុមហ៊ុនមួយនេះដែរ !!!

   ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ អន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អបអរសាទរ សប្បាយចិត្ត ឥតឧបមា ក្រោយរដ្ឋសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត សម្រេចយកថវិកា មូលនិធិសង្កាត់ កសាងស្ថាបនាផ្លូវបេតុងបាន៨០០ម៉ែត្រ ដោយចំណាយថវិកាមូលនិធិសង្កាត់និមិត្ត ចំនួន២ឆ្នាំ ថ្វីត្បិតតែការស្ថាបនាផ្លូវបេតុងមួយខ្សែនោះ មិនបាន១០០% នៃប្រវែងសរុប ក៏ប្រជាពលរដ្ឋ មានសេចក្តី សោមនស្ស រីករាយ នូវការកសាង ហេដ្ឋារចនាសម្ព័ន្ធ របស់ រដ្ឋបាលក្រុង សង្កាត់ ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

  ប៉ុន្តែ ភាពរីករាយសាទរ របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអន្លង់ស្វាយ ក៏ដូចជាប្រជាពលរដ្ឋ ដែលប្រើប្រាស់កំណាត់ផ្លូវបេតុងខាងលើ មិនបានមួយកម្សួលខ្សល់ផងក៏ត្រូវរលាយដូចក្រមួន ត្រូវកំដៅថ្ងៃ ខកបំណង ប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ មកលើអាជ្ញាធរមូលដ្ឋាន ដែលខិតខំបម្រើប្រជាពលរដ្ឋទៅវិញ ។

   ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ អន្លង់ស្វាយ សង្កាត់និមិត្ត បានត្អូញត្អែរប្រាប់អង្គភាព សារព័ត៌មានវីរៈជាតិ យើងឱ្យដឹងថា សព្វថ្ងៃពួកគាត់ ពិបាកក្នុងការរស់នៅ ខ្លាំងណាស់ ពេលក្រុមហ៊ុន ចូលមកដំបូងបញ្ហាប្រឈមខ្លាំង គឺដីហ៊ុយពេលពិសាបាយម្ដងៗ គឺ ពិបាក លែងនិយាយហើយ ប៉ុន្តែមិនដឹងថា ធ្វើយ៉ាងព្រោះ រាយការណ៍ជូន អាជ្ញាធរភូមិហើយមេភូមិក៏បានណែនាំ ខាងតំណាងក្រុមហ៊ុនឱ្យជួយស្រោចទឹក ជាប្រចាំផងព្រោះប្រជាពលរដ្ឋ ត្អូញត្អែរណាស់ ។

   ប្រភពដដែលបានបន្តទៀតថា បញ្ហាដីហ៊ុយ ពួកគាត់ចេះតែទ្រាំៗ ទៅ មិនដឹង ធ្វើយ៉ាងណា ព្រោះគេសិតតែអ្នកធំ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាចេះតែកើនឡើង ផ្លូវក៏ខូច បែក បាក់ បេតុង  ហ៊ុយក៏ហ៊ុយ រថយន្តដឹកលើសចំណុះ ធ្លាក់អាចម៍ដី លើផ្លូវ រដិបរដុប ពិបាកក្នុងការធ្វើដំណើរ ណាមួយ បច្ចុប្បន្នជារដូវភ្លៀងធ្លាក់ បន្ថែមទៀត។

    យោងតាមសម្តី លោកមេភូមិអន្លង់ស្វាយ លោកបានបញ្ជាក់ថា ទុក្ខកង្វល់ប្រជាពលរដ្ឋ បញ្ហា កំណាត់ផ្លូវបេតុងខាងលើ  ជារឿងពិតប្រាកដមែនលោកបានបញ្ជាក់ទៀតថា ចំពោះក្រុមហ៊ុនរបស់លោក តាន់ គឹមហួត ក្នុងនាមលោក ជាមេភូមិ បានណែនាំជាច្រើនលើក ច្រើនសារ រហូតរដ្ឋបាលសង្កាត់និមត្ត បានចេញលិខិតអញ្ជើញមករកដំណោះស្រាយ បញ្ហាប្រឈម នៅសាលាសង្កាត់ចំនួន២លើក ទៅ៣លើកផងដែរ ហើយតំណាងក្រុមហ៊ុន ក៏បានលើកឡើងថា ចាំដោះស្រាយជូនប៉ុន្តែមិនបញ្ជាក់ពេលវេលានោះទេ ។

     លោក មេភូមិ បានបន្តទៀតថា រឿងផ្លូវបេតុងខូចខាត មិនមែនម៉ូតូ រថយន្តធុនតូច លក្ខណៈគ្រួសារ គោយន្ត បណ្ដាលាខូចផ្លូវបេតុង ដែលស្ថាបនា បានប្រហែល៣ឆ្នាំ នោះទេសូមមតិមហាជន វិនិច្ឆ័យតាមការកួរផង ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img