ខេត្តកំពង់ឆ្នាំង៖ ក្រុមសកម្មជនយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឈៀង ថារិទ្ធ ជាប្រធានក្រុម នៅព្រឹកថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ ២០២៣ បាននាំយកអំណោយសប្បុរសធម៌ទៅជូនគ្រួសារជនរងគ្រោះដែលមានកូនស្លាប់ ដោយការកាប់សម្លាប់ពីជនដៃដល់ ដល់លំនៅដ្ឋានក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
នៅក្នុងឱកាសនោះ លោក ឈៀង ថារិទ្ធ ប្រធានក្រុម មានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់ពីឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ថ្ងៃនេះលោកបានដឹកនាំក្រុមការងារគណបក្សខេត្ត ក៏ដូចជាលោក សឿ សុភ័ក្រ្ត ប្រធាន ក្រុមសកម្មជនយុវជនគណបក្សស្រុករលាប្អៀរ បានដឹកនាំអំណោយរបស់ ឯកឧត្តមលោកជំទាវ មកផ្ដល់ជូនបងប្អូនដែលមានកូនស្លាប់ ដោយសារការកាប់សម្លាប់កាលពី យប់ថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅនេះ ដែលជាការជួយែករំលែកទុក្ខលំបាករបស់បងប្អូន បានមួយគ្រាដែរ។
លោក ពៅ សុខហ៊ាន អនុប្រធានក្រុមការងារ ក៏បានមានប្រសាសន៍ដែរថាអំណោយដែលបានចែកជូននៅពេលនេះមានអង្ករ២ការ៉ុងស្មើនឹង ៥០ គីឡូក្រាមទឹកត្រី ១យួរ ទឹកស៊ី១យួរ ក្រមា១ សារុង១ និងថវិកា ២០ម៉ឺនរៀល ដែលបានមកពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្នមុន្នីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។ លោក សេង វិចិត្រ អភិបាលស្រុក រលាបៀរ។ លោក ឈាង ថារិទ្ធ ឧបត្ថម្ភប្រេងចាក់កាណូត១ពីដុង ស្មើ ១៣ម៉ឺនរៀល។
ក្រោយពីបានទទួលដំណោយឪពុកម្ដាយជនរងគ្រោះបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារដែលបាននាំអំណោយមកផ្ដល់ជូននាពេលនេះ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News