28 C
Phnom Penh
Monday, December 30, 2024

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខនៃសាធារណៈរដ្ឋចិន បានចុះហត្ថលេខាស្តីពី ការការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន ដែលដឹកនាំដោយ លោក ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិនតាមរយៈប្រព័ន្ធវីដេសន្និសីទ Zoom នារសៀលថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ភាគីកម្ពុជាមានវត្តមាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បណ្ឌិតសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធ។

ដោយឡែកភាគីសាធារណរដ្ឋប្រជាមានិតចិន មានការចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អគ្គនាយករងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន និងតំណាងការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងមន្ត្រីទំនាក់ទំនាក់ទំនងកិច្ចការប៉ូលីស នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាកព័ន្ធផងដែរ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img