31 C
Phnom Penh
Thursday, November 21, 2024

ក្នុងរយៈពេល១០ឆ្នាំការកាត់បន្ថយភាពក្រីក្ររបស់ចិនដោយចំគោលដៅ ធ្វើឱ្យប្រជាជនក្រីក្រជីវភាពធូរធារបង្គួរ

(ប៉េកាំង)៖ ស្រុក Xilin ជាស្រុកក្រីក្រថ្នាក់ជាតិ ដែលស្ថិតនៅតំបន់ភ្នំជ្រៅនៅ ចុងភាគខាងលិច នៃភូមិភាគស្វយ័ត Guangxi ភាគនិរតីប្រទេសចិន។ ក្នុងឆ្នាំ២០១៧ លោក Li Wenbin អ្នកភូមិនៅភូមិ Baqiao ឃុំ Xiping ក្នុងស្រុកXilin បានឈឺស្មាកាន់តែខ្លាំងឡើង ដែលបណ្តាលឱ្យគាត់ធ្លាក់ខ្លួនឈឺនៅលើគ្រែ។ នៅពេលនោះគាត់មានអាយុត្រឹមតែ ២៦ ឆ្នាំប៉ុណ្ណោះ។

ជាយូរណាស់មកហើយ អ្នកភូមិក្នុងតំបន់នោះមានទម្លាប់ជំងឺតូចតាចព្យាបាល ដោយខ្លួនឯង ជំងឺធ្ងន់ធ្ងរគ្មានលុយព្យាបាល មានតែពន្យារពេលព្យាបាល។ ស្ថានភាពជំងឺរបស់លោក Li Wenbin ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មាន អំពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជាតិ ហើយបានដាក់ចូលទៅក្នុងឃ្លាំងទិន្នន័យព័ត៌មាន ទីក្រុងប៉េកាំងដែលមានចម្ងាយជាង ២ពាន់គីឡូម៉ែត្រ។ ព័ត៌មានរបស់លោក Li Wenbin និងគ្រួសារក្រីក្ររាប់ពាន់រាប់ម៉ឺនគ្រួសារ ដែលមានភាពក្រីក្រដោយសារជំងឺ ត្រូវបានប្រគល់ដោយចំគោលដៅ ទៅកាន់គណៈកម្មាធិការសុខភាពជាតិ។

ក្នុងចំណោមមូលហេតុ ដែលបណ្តាលឱ្យមានភាពក្រីក្រជាង១០ រួមទាំងភាពក្រីក្រដោយសារជំងឺ ការអប់រំ កង្វះមូលនិធិ និងកង្វះដីធ្លីជាដើម ក្នុងនោះជំងឺបានទៅជាមូលហេតុសំខាន់បំផុត ចាប់ពីឆ្នាំ ២០១៤មក។ ជំងឺគឺជាមូលហេតុដ៏សំខាន់ និងរឹងរូសបំផុតនៃភាពក្រីក្រ។ ប្រទេសចិនបានចាត់បញ្ជូនបុគ្គលិកពេទ្យចំនួន ១១ម៉ឺន៨ពាន់ នាក់ ពីមន្ទីរពេទ្យថ្នាក់ទី៣ នៅទីក្រុងធំៗចំនួន១០០៧ ទៅកាន់មន្ទីរពេទ្យចំនួន ១១៧២នៅក្នុងស្រុកក្រីក្រ។ បុគ្គលិកវេជ្ជសាស្រ្ត បច្ចេកវិទ្យា និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ ត្រូវបានបញ្ជូនទៅដល់តំបន់ក្រីក្រឥតឈប់ឈរ។

នៅឆ្នាំ ២០១៧ ក្រុមពេទ្យក្វាងទុងដែលមានបេសកកម្មជួយក្វាងស៊ី បានមកដល់ស្រុក Xilin ហើយបានរកឃើញលោក Li Wenbin ចាំបាច់ត្រូវវះកាត់ជាបន្ទាន់។ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តក្នុងស្រុក និងមូលនិធិសង្គ្រោះជំងឺធ្ងន់ធ្ងរនៃ Luohu ខេត្តក្វាងទុងបានរ៉ាប់រង នូវថ្លៃវះកាត់រាប់ម៉ឺនយាន់ប្រាក់ចិន។ បច្ចុប្បន្ន Li Wenbin ដែលជាសះស្បើយ បានវិលមករក ជីវិតប្រក្រតីវិញហើយ។ សម្រាប់អ្នកភូមិដូចជា Li Wenbin ស្ថានភាពសុខភាព ប្រាក់ចំណូលប្រចាំឆ្នាំ និងជីវភាពបន្ទាប់ពីការចេញផុតពីភាពក្រីក្រ ត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវក្នុងប្រព័ន្ធព័ត៌មាន។

ក្នុងប្រវត្តិសាស្រ្តលុបបំបាត់ ភាពក្រីក្ររបស់ប្រទេសចិន បានបង្កើតឃ្លាំងទិន្នន័យព័ត៌មាន សម្រាប់គ្រួសារក្រីក្រជាលើកដំបូង។ ចាប់តាំងពីឆ្នាំ ២០១៤មក ឃ្លាំងទិន្នន័យព័ត៌មានបានប្រមូលព័ត៌មាន ២២.៨ ពាន់លាន សម្រាប់ប្រជាជនក្រីក្រជិត ៩០លាននាក់។ ដោយពឹងផ្អែកលើទិន្នន័យធំទាំងនេះ អ្នកផ្តល់ជំនួយអាចស្វែងរកគ្រួសារក្រីក្រណាមួយ នៅលើផែនទី។ តើសុខភាពរបស់ពួកគេយ៉ាងម៉េចដែរ? តើប្រាក់ចំណូលប្រចាំឆ្នាំគឺប៉ុន្មាន? តើមានជីវភាពយ៉ាងម៉េចដែរបន្ទាប់ពីចេញផុតពីភាពក្រីក្រ?

រាល់ខ្សែទិន្នន័យនីមួយៗត្រូវភ្ជាប់នូវ មនុស្សម្នាក់ដែលរដ្ឋបានយកចិត្តទុកដាក់។ យោងតាមស្តង់ដារបច្ចុប្បន្ន ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨.៩៩ លាននាក់របស់ប្រទេសចិន បានចេញផុតពីភាពក្រីក្រទាំងអស់ ដោយសារការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ និងការអនុវត្តគោលនយោបាយដោយចំគោលដៅ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img