ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការលក់ឧទ្ធម្ភាគចក្រ Apache ទៅឱ្យកូរ៉េខាងត្បូង ហើយសន្យាថានឹងចាត់វិធានការ បន្ថែម ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។ ប្រតិកម្មរបស់ទីក្រុង ព្យុងយ៉ាង កើតមានឡើងក្រោយមន្ទីរបញ្ចកោណកាលពីថ្ងៃ ចន្ទដើមសប្តាហ៍កន្លងទៅនេះបានប្រកាសថាក្រសួងការ បរទេសអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache រួមទាំងបរិក្ខារពាក់ព័ន្ធ ទៅឱ្យកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានថ្កោលទោសគម្រោងលក់ នេះ និងចាត់ទុកថាជា ទង្វើបង្ករឿង។ មន្ត្រីកូរ៉េខាងជើងរូបនេះដដែល ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា កំពុងបង្កើនការប្រឈមមុខដាក់គ្នាដោយយោធា និងរុញច្រានតំបន់ទាំងមូលទៅក្នុងហានិភ័យនៃជម្លោះថ្មី មួយ តាមរយៈការផ្គត់ផ្គង់អាវុធទៅឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាមិត្តរបស់ខ្លួន។ ដូច្នេះការពង្រឹងសមត្ថភាពការពារខ្លួនរបស់
កូរ៉េខាងជើងនឹងត្រូវបង្កើន ដើម្បីការពារសន្តិសុខជាតិ និងផល់ប្រយោជន៍ ព្រមទាំងសន្តិភាពក្នុងតំបន់។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New