(អន្តរជាតិ)៖ សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ (តួលេខស្លាប់អាចនឹងកើនបន្ថែម) នៅក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ នេះបើយោងតាមអភិបាលក្រុង Greg Abbott។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
ឃាតករត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Salvador Ramos អាយុ ១៨ឆ្នាំមកពី Uvalde ជាសិស្សនៅវិទ្យាល័យ Uvalde ។ខ្មាន់កាំភ្លើងត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ។
សិស្ស និងគ្រូបង្រៀនត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលពលរដ្ឋក្នុងទីក្រុង ដែលជាកន្លែងដែលឪពុកម្តាយអាចមកយកកូនរបស់ពួកគេបាន។
ប្រធានាធិបតី Biden បានបញ្ជាឱ្យដាក់ទង់ជាតិនៅសេតវិមាន និងអគាររដ្ឋាភិបាលផ្សេងទៀតឱ្យនៅពាក់កណ្តាល ដើម្បីគោរពដល់ជនរងគ្រោះ ហើយគ្រោងនឹងថ្លែងសន្ទរកថាអំពីការបាញ់ប្រហារនៅល្ងាចនេះ។
ការបាញ់ប្រហារដ៏ធំបានកើតឡើងត្រឹមតែ១០ថ្ងៃ បន្ទាប់ពីការបាញ់ប្រហារ នៅផ្សារទំនើប Tops ក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ដែលបានឆក់យកជីវិតមនុស្ស ១០នាក់៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News