សៀមរាប៖ កុមារជាច្រើននាក់ដែលឪពុកម្តាយបានយកមករស់នៅកន្លែងប្រមូលផ្តុំក្នុងចម្ការរបស់លោក ខឹម វាសនា ត្រូវបានរកឃើញថា មានកើតជំងឺសើរស្បែក។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឱ្យដឹងថា ក្មេងៗជាច្រើននាក់ដែលបានមកស្នាក់ នៅក្នុងជំរុំប្រមូលផ្តុំរបស់ព្រហ្ម (ខឹមវាសនា) ត្រូវបានរកឃើញមានបញ្ហាជំងឺរមាស់សើរស្បែក។ លោកថា បញ្ហានេះបណ្តាលមកពីការរស់នៅខ្វះអនាម័យខ្លួនប្រាណក្នុងការសម្អាតរាង្គកាយ និងការប្រើប្រាស់ទឹកស្អាតមិនបានគ្រប់គ្រាន់ ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News