28 C
Phnom Penh
Wednesday, December 4, 2024

ការសិក្សារកឃើញថា សុនខសម្រក់ទឹកភ្នែកពេលជួបនឹងម្ចាស់ជាទីស្រលាញ់វិញ

ការសិក្សាថ្មីចេញផ្សាយជាសាធារណៈ ដោយក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន ក្នុងទស្សនាវដ្ដី Current Biology។មនុស្សយើង មានចិត្ត ទោរទន់ យកចិត្តទុកដាក់ខ្ពស់ ចំពោះ សត្វឆ្កែ ចេះយំព្រោះវាមើល ទៅកំសត់គួរឲ្យអាណិត យោងតាមការសិក្សាគេបង្ហាញថា “ទឹកភ្នែកដែល បង្កប់ដោយអារម្មណ៍” ដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងភាវៈរស់ និង “អាចជួយសម្រួលដល់ទំនាក់ទំនងរបស់មនុស្សនិងឆ្កែ”។

ការសិក្សានេះគេសិក្សាទៅលើអាកប្បកិរិយាសត្វឆ្កែ២០ក្បាល ក៏ដូចជាការតេស្តភ្នែករបស់វាដែរ។ គេសង្កេតឃើញថាឆ្កែទាំងនោះផលិតទឹកភ្នែកច្រើនពេលបានជួបនឹងម្ចាស់របស់ពួកគេ បន្ទាប់ពីបែកគ្នាអស់រយៈពេល ៥-៧ម៉ោង ផ្ទុយពីការជួបជុំមនុស្សស្គាល់គ្នាធម្មតា។ ការផលិតទឹកភ្នែកនៃសត្វឆ្កែមានទាក់ទងទៅនឹងជាតិគីមីអុកស៊ីតូស៊ីន ដែលជាអរម៉ូនបង្កើនភាពជិតស្និទ្ធិ និងបន្តពូជរបស់មនុស្ស។ គេដាក់ល្បាយនៃជាតិគីមី អុកស៊ីតូស៊ីន ទៅលើភ្នែកឆ្កែ គេឃើញថាជាតិគីមីខាងលើធ្វើអោយការផលិតទឹកភ្នែកចេញមកច្រើនដូចជាពេលពួកវាជួបជុំម្ចាស់វិញបេះដាក់។

ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបំភ្លឺច្បាស់ៗតែម្ដងថាសត្វឆ្កែពិតជាហូរទឹកភ្នែកអំឡុងពេលជួបម្ចាស់របស់វាយ៉ាងគួរឲ្យអាណិតណាស់ ណាមួយទិន្ន័យរបស់អ្នកស្រាវជ្រាវបន្ថែមទៀតថាការបញ្ចេញទឹកភ្នែកនេះត្រូវបានជម្រុញដោយជាតិគីមីអុកស៊ីតូស៊ីនមែន។ នេះគឺជារបាយការណ៍ដំបូងស្ដីពីអារម្មណ៍វិជ្ជមាននៃការបញ្ចេញទឹកភ្នែករបស់សត្វ និងតួនាទីអុកស៊ីតូស៊ីនចំពោះការបញ្ចេញទឹកភ្នែក។ ខុសពីសត្វដទៃ “សត្វឆ្កែចាប់ផ្ដើមវិវត្តន៍និងសម្របខ្លួនជាមួយមនុស្សតាមរយៈការប្រាស្រ័យទាក់ទងឈានដល់កម្រិតខ្ពស់ដោយប្រើប្រាស់ខ្សែភ្នែក”។

ដូច្នេះហើយ ទឹកភ្នែកឆ្កែអាចដើរតួនាទីក្នុងការទាញយកអាកប្បកិរិយាការពារ ឬចិញ្ចឹមបីបាច់ថែរក្សាពីម្ចាស់របស់វាស្រដៀងទៅនឹង អារម្មណ៍ស្រលាញ់រវាងមនុស្សនិងកូនៗ។ ជាចុងក្រោយលទ្ធផលការសិក្សាបានសន្មត់ថាទឹកភ្នែកដែលចេញពីអារម្មណ៍ពិតអាចជួយពង្រឹងទំនាក់ទំនងរវាងមនុស្សនិងសត្វឆ្កែពិតមែន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img