ស្តាប់អត្ថបទជាសំឡេង
ចំពោះការអនុវត្តវិធានកាត់បន្ថយការបំពុលបរិយាកាស ដោយសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈបានរួមចំណែកកាត់បន្ថយការបញ្ចេញឧស័្មនបំពុលខ្យល់បានច្រើន ជាពិសេស PM2.5 PM10 និង CO ត្រូវបានកាត់បន្ថយបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន។

ការអនុវត្តវិធានការទាំងអស់រួមបញ្ចូលគ្នា ការបញ្ចេញឧស្ម័នបំពុលខ្យល់ ត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងរយៈពេល៩ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន ការកាត់បន្ថយការបញ្ចេញឧស្ម័ននៅឆ្នាំ២០៣០ គឺ PM2.5 ស្មើរនឹងចំនួន ៥៩,៨ពាន់តោន ត្រូវជា ៦០,៧១% PM10 មានចំនួន ៧៣ពាន់តោន ត្រូវជា ៥៥,១% កាបូនខ្មៅមានចំនួន ៩,៣ពាន់តោន ត្រូវជា ៦៣.៦៩% SO2 មានចំនួន៣៦,៥ពាន់តោន ត្រូវជា៥២.១៤% NO2 មានចំនួន១៥៨ ពាន់តោន ត្រូវជា៤៨.០២% និង CO2 មានចំនួន ៧.៤៦១,៧ពាន់តោន ត្រូវជា ១៨.៥៨%៕







អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews