23.3 C
Phnom Penh
Saturday, November 23, 2024

កសិករខេត្តកំពង់ធំមួយរូប ជោគជ័យក្នុងការដាំពូជស្វាយកែវរមៀត និងរកចំណូលរាប់សិបលានរៀល

កំពង់ធំ៖ លោក ស៊ឹង រិត ជាប្រជាកសិករ រស់នៅភូមិ អូរពកសាមគ្កី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំ បានឱ្យដឹងថា ការប្រមូលផលស្វាយកែវរមៀតនេះក្នុងមួយឆ្នាំ បានពីរដង ក្នុងមួយវគ្គចំណេញបានចន្លោះពី១៣លានរៀលរ ហូតដល់២០លានរៀល ក្នុងផ្ទៃដីជាង ១ហិចតា ដោយមានពូជស្វាយកែវរមៀត ចំនួន៥០០ដើម។

រូបលោកបានបន្តទៀតថា ការដាំពូជស្វាយកែវរមៀតនេះរយៈពេល៥ឆ្នាំ ហើយហើយគាត់បានប្រមូលផលបានពីរឆ្នាំ តាំងរូបលោក និងគ្រួសារ ចាប់ផ្ដើមការដាំដុះ នៅចម្ការនេះធ្វើឱ្យជីវភាពក្រុមគ្រួសារគាត់មានការធូរស្បើយជាងមុន។
លោក ថា ក្រោយពីមកបង្រៀនសិស្សនៃអនុវិទ្យាល័យ មានរិទ្ធ បានឆ្លៀតមើលថែទាំការដាំដុះ ផលិតជី ថែទាំដើមស្វាយ និងការងារមួយចំនួនទៀត។

រូបលោកបានរៀបរាប់ថា បច្ចេកទេសនៃការដាំពូជស្វាយកែវរមៀតនេះ គឺរូបលោកបានធ្វើការស្រាវជ្រាវ តាម YouTube តាមហ្វេសប៊ុក និងបញ្ចេកទេសផ្សេងៗពីអ្នកស្គាល់ក្នុងភូមិ ឥឡូវនេះព្រោះលោកបានបង្កើតជីដោយខ្លួនឯង រហូតទទួលការជោគជ័យនៃការដាំពូជស្វាយកែវរមៀតនេះ។

ទន្ទឹមនោះដែរ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់ ពុទ្ធិញូវ នាថ្ងៃទី២១ ខែធ្នូនេះថា ពាក់ព័ន្ធនឹងដំណាំស្វាយនេះ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញឱ្យពួកគាត់ មកចុះបញ្ជី ដើម្បីងាយស្រួលរាយការណ៍ទៅកាន់ក្រសួង តើចម្ការស្វាយមានទំហំប៉ុន្មានហិកតា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងរកទីផ្សារជូនពួកគាត់បន្ថែមទៀត។ ប្រសិនបើជាពួកគាត់មកចុះបញ្ជីឱ្យបានគ្រប់ៗគ្នា គឺមានការមានស្រួលក្នុងការទំនាក់ទំនងគ្នា និងគ្នា ឬក៏មានក្រុមហ៊ុនផ្សេងៗ ចង់បានស្វាយរបស់គាត់។ តើការដាំ ផ្លែទាំងអស់នោះមានបច្ចេកទេសឬទេ? ដើម្បីងាយស្រួលឱ្យក្រុមហ៊ុន ឬអ្នកចង់បានទៅដល់ទីតាំងរបស់គាត់ផ្ទាល់។

លោក ប៉ែន វណ្ណារិទ្ធ បានឱ្យដឹងទៀតថា ប៉ុន្តែយ៉ាងណាមន្ទីរកសិកម្មជំរុញ ពួកគាត់បន្ថែមទៀត ហើយមន្ទីរបានរៀបចំជាស្រេចក្នុងការផ្តល់បច្ចេកទេសការដាំ ការផលិតផ្លូវឱ្យបានត្រឹមត្រូវ ឱ្យមានលក្ខណៈស្តង់ដារ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img