នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កម្លាំងសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ បានចុះបង្ក្រាបរថយន្តអត់ពន្ធ២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។
រថយន្តស៊េរីទំនើបអត់ពន្ធទាំង ០២គ្រឿងរួមមាន៖
*ទី១៖ រថយន្តម៉ាកLexus ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-0158 (គ្មានពន្ធនាំចូល)។
*ទី២៖ រថយន្តម៉ាកLexus ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9941 (គ្មានពន្ធនាំចូល)។
បច្ចុប្បន្ន រថយន្តទាំង០២គ្រឿង ត្រូវបាននាំយក មករក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ចាត់ការតាមនីតិវិធី៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News