បាត់ដំបង៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទីបញ្ជាការយោធភូមិភាគទី៥ និងគ្រប់ទីតាំងផ្សេងទៀតក្នុងទិសយោធភូមិភាគទី៥ ក៏បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះផងដែរ។
លោកមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
![](https://puthinews.com/wp-content/uploads/2021/08/photo_2021-08-09-23.00.23-1024x682.jpeg)
លោកបានរំឭកថា ទោះបីជាទទួលបានការវ៉ាក់សាំងទាំង៣ដូសហើយ សូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ បន្តទៀត មិនអាចលែងដៃបានឡើយ ។
ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៥ ទាំងអស់សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន៕
![](https://puthinews.com/wp-content/uploads/2021/08/photo_2021-08-09-23.00.25-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2021/08/photo_2021-08-09-23.00.26-1024x576.jpeg)
![](https://puthinews.com/wp-content/uploads/2021/08/photo_2021-08-09-23.00.28-1024x576.jpeg)
អត្ថបទ និងរូបភាព Puthi News