ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលជាកម្មករចំនួន៤នាក់ ត្រូវដីបាក់សង្កត់ស្លាប់នៅកន្លែងនឹងកើតហេតុ ខណៈកំពុងធ្វើសកម្មភាពបូមយករ៉ែមាស។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០និង ៣០នាទីព្រឹក នៅត្រង់ទីតាំងរណ្ដៅបូមមាសមួយកន្លែង ស្ថិតនៅចំណុចអូរក្រហាក់ខាងលិចស្ទឹង តំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ទីតាំងខាងលើមានថៅកែឈ្មោះស្វាយ ភឿន អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះមឿន សុខវី អាយុ៣២ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រភពដដែលបន្តឱ្យដឹងទៀតថា ជនរងគ្រោះទី១មាន ឈ្មោះ បៀន ហោ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាលស្រុកសណ្ដាន់ខេត្តកំពង់ធំ,ទី ២ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់ខេត្តកំពង់ធំ,ទី ៣ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
និងជនរងគ្រោះទី៤មានឈ្មោះ ពេល វុទ្ធី(ហៅតាវ៉ែនតា)ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោស្រុកបាកាន ខេត្តពោធិ៍សាត់។
បច្ចុប្បន្នសពជនរងគ្រោះទាំង៤នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News