32 C
Phnom Penh
Thursday, November 21, 2024

កម្ពុជាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស៤៨,៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ

ធនាគារជាតិនៃកម្ពុជា (NBC) បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធទី១៩ ខែមិថុនាថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុប ចំនួន៤៨,៤ពាន់លានដុល្លារអាម៉េរិកចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣…។ សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា៖«ប្រភពសំខាន់នៃ FDI គឺមកពីប្រទេសចិនចំនួន៤៥,៦ភាគរយនៃFDI សរុប បន្ទាប់មកគឺកូរ៉េខាងត្បូង សិង្ហបុរី សិង្ហបុរី ជប៉ុន ជប៉ុន វៀតណាម ប្រកាសបានបន្ថែមថា៖«លំហូរនៃការវិនិយោគត្រូវបានវិនិយោគទៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិល»។ រួមទាំដ៏សកម្មភាពហិរញ្ញវត្ថុ ផលិតកម្ម អចលនទ្រព្យ កន្លែងស្នាក់នៅ កសិកម្ម ថាមពល និងសំណង់ ក្នុងចំណោមវិស័យផ្សេងៗទៀត»។ ជុំវិញរឿងរ៉ាវនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ បាន លើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ក៏ដូចជាច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ គឺជាកត្តាសំខាន់ដើម្បីទាក់ទាញលំហូរ FDI មកកាន់ប្រទេសកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមក៏បានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួថា៖ «RCEP និង FTAS ផ្សេងទៀតគឺជាមេដែកដើម្បីឆក់យកវីនិយោគិនបរទេសមកកម្ពុជា។ ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន គឺជាកត្តាសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា»។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាយើងបច្ចុប្បន្នមាន FTA ជាមួយចិន កូរ៉េខាងត្បូង នឹងអារ៉ាប់រួម៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img