33 C
Phnom Penh
Friday, October 25, 2024

កម្ពុជា-គុយបា ប្តេជ្ញាបន្តទំនាក់ទំនងល្អដោយផ្តោតទៅលើមូលដ្ឋានគ្រឹះ នៃគោលការឯករាជភាព អធិបតេយ្យភាព និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក

ក្នុងជំនួបទ្វេរភាគីរវាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា ភាគីទាំងពីរបានប្តេជ្ញាធ្វើទំនាក់ទំនងល្អ នឹងរឹងមាំជានិច្ចដោយផ្តោតទៅលើមូលដ្ឋានគ្រឹះនៃគោលការឯករាជភាពអធិបតេយ្យភាពនិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ក្នុងជំនួបសម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ឡើងវិញអំពីមិត្តភាពនិងទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងប្រទេសកម្ពុជានិងប្រទេសគុយបា ដែលបានចាប់ផ្តើមអស់រយៈពេលជាង ៦ទសវត្សរ៍ ដែលទំនាក់ទំនងនេះបានចាប់ផ្តើម និងបានបន្តមកគ្រប់ជំនាន់ទាំងអស់ និងតែងតែឱ្យតម្លៃ នៃមិត្តភាពជាមួយគ្នាក្នុងការជួយគាំទ្រ និងគោរពគ្នាទៅវិញទៅមក។សម្តេចបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបា គឺជាទំនាក់ទំនងពិសេស ដែលប្រទេសគុយបាធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបា ដែលនេះជាមិត្តភាពពិត គឺមិត្តល្អតែងជួយគ្នាក្នុងគ្រាលំបាក។បើតាមឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងថាជាការឆ្លើយតបលោកជំទាវឯកអគ្គ រដ្ឋទូតសាធារណរដ្ឋគុយបា បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភា ដែល បាន ផ្តល់ឱកាសឱ្យលោកជំទាវចូលជួបសម្តែងការគួរសម។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានអរគុណដល់ព្រះរាជាណាចក្រកម្ពុជាដែលបានជួយដល់ប្រទេសគុយបាជួបការលំបាកជាពិសេសក្នុងពេលនៃការរាតត្បាតកូវីដ-១៩ ដោយកម្ពុជាបានផ្តល់ស្បៀងចំនួន ៦ តោននាពេលនោះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img