26 C
Phnom Penh
Saturday, July 27, 2024

TikTok ត្រូវបានផាកពិន័យចំនួន ៥.៤លានដុល្លារ ជុំវិញការគ្រប់គ្រង Cookies

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសបារាំងបានផាកពិន័យកម្មវិធីកម្សាន្តបែបវីដេអូខ្លីៗរបស់ចិន TikTok ចំនួន ៥.៤លានដុល្លារ ជុំវិញការខ្វះចន្លោះទៅលើការគ្រប់គ្រង Platform អនឡាញរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា «Cookies»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

អ្នកឃ្លាំមើលការការពារទិន្នន័យរបស់បារាំង CNIL បានឱ្យដឹងថា ការផាកពិន័យនេះគឺផ្តោតសំខាន់ទៅលើតែ Website tiktok.com ប៉ុណ្ណោះ ដោយមិនមានជាប់ពាក់ព័ន្ធជាមួយកម្មវិធីដែលប្រើប្រាស់នៅលើស្មាតហ្វូននោះទេ។

ពាក់ព័ន្ធនឹងករណីនេះអ្នកនាំពាក្យក្រុមហ៊ុន TikTok បានចេញមុខបដិសេធដោយលើកឡើងថា «ការរកឃើញខាងលើនេះទាក់ទងនឹងការអនុវត្តកន្លងមក ដែលខ្លួនធ្លាប់បាននិយាយរួចទៅហើយកាលពីឆ្នាំ២០២២កន្លងទៅ»។ ជាមួយគ្នានេះផងដែរ TikTok ក៏បានកែលម្អត្រង់ចំណុចមួយចំនួនដែលមិនសំខាន់ គឺផ្តល់នៅជម្រើស «reject cookies» ដោយស្វ័យប្រវត្តិសម្រាប់ព័ត៌មានណាមិនចាំបាច់ ចំណែកឯព័ត៌មានសំខាន់ TikTok នឹងផ្តល់នូវជម្រើសជូនដំណឹង Cookies ជាមុន។

គួរបញ្ជាក់ដែរថា នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប រាល់ការប្រើប្រាស់ website ត្រូវតែសុំការយល់ព្រមពីអ្នកប្រើប្រាស់អ៊ីនធឺណិតជាមុនសិន ទាំងនេះក៏ដោយសារតែរាល់ទិន្នន័យដែលអ្នកប្រើប្រាស់បានជ្រើសជម្រើស «accept all cookie» នឹងត្រូវបានគេទាញយកមករក្សាទុក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img