បើតាមប្រភព The Sun បានចុះផ្សាយថា REAL MADRID កំពុងនាំមុខ PSG, Arsenal, Man City , Newcastle និងក្លឹប Premier League មួយចំនួន ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធស្លាបរបស់ Liverpool គឺកីឡាករ Mohamed Salah ។

កីឡាករសញ្ជាតិអេហ្ស៊ីបនឹងមានអាយុ ៣0ឆ្នាំ នៅដើមរដូវកាលក្រោយ ហើយជាមួយនឹងការចរចារលើកិច្ចសន្យាត្រូវជាប់គាំង ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់ក្នុងខែមិថុនា ឆ្នាំ ២០២៣ ស្របពេលដែល Liverpool អាចនឹងត្រៀមលុយឱ្យគាត់ឥឡូវនេះ ជំនួសឱ្យការបាត់បង់គាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។

នៅក្នុងពេលវេលារបស់គាត់នៅ Merseyside Salah បានឈ្នះពានរង្វាន់ Premier League, Champions League, Premier League Golden Boot ពីរដង និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ សម្រាប់កីឡាករល្អបំផុតរបស់ FIFA ក្នុងឆ្នាំ២០១៨ និង ២០២១។ PSG ត្រូវបានវិនិច្ឆ័យថាជាគូប្រជែងដ៏ជិតស្និទ្ធបំផុតរបស់ Real Madrid ចំពោះការចុះហត្ថលេខារបស់ Salah ។ Arsenal, Manchester City, Newcastle និង Chelsea សុទ្ធតែចង់បានតារាបាល់ទាត់រូបនេះផងដែរ ដែលវាហាក់ដូចជាត្រៀមផ្តល់ប្រាក់ឈ្នួល Salah ខ្ពស់ជាង Liverpool ទៅទៀត៕

ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News