ក្លិបលីគអង់គ្លេស Liverpool បានកំពុងសម្លឹងរកមើលការចុះហត្ថលេខាមួយដ៏ភ្ញាក់ផ្អើល ចំពោះខ្សែបម្រើសញ្ជាតិជប៉ុន Wataru Endo ពីក្លិបអាល្លឺម៉ង់ VfB Stuttgart ដែលមានគោលការតម្លៃថ្មី ៦៥លានដុល្លារ ក្រោយពេលក្លិបបានខកចិត្តចំពោះ Moises Caicedo ដែលក្លិប Chelsea ឆក់យកបាននាទីផ្សាររដូវក្តៅ, នេះបើតាមប្រភពពី Liverpool បានឲ្យដឹងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
Wataru មានវ័យ ៣០ឆ្នាំ ជាខ្សែបម្រើកាន់តំណែងជាប្រធានក្រុមជម្រើសជាតិសញ្ជាតិជប៉ុន ត្រូវបានគេមើលឃើញថាមានការផ្ទុះឡើង ក្រោយក្លាយជាគោលដៅរបស់ក្លិបលំដាប់ល្បី Liverpool ត្រឹមរយៈពេល ២៤ម៉ោង នឹងក្លាយជាគោលដៅទី៣ របស់ក្លិបហង្សក្រហម ក្នុងជម្រើសខ្សែបម្រើតំណែងលេខ៦ ប្រចាំក្រុម។
ក្នុងនោះរបាយការណ៍បន្តថា ការផ្ទេរកីឡាករជប៉ុនរូបនេះ កំពុងស្ថិតក្នុងតំណាក់កាលដំបូងផ្នែកវេជសាស្ត្រព្យាបាល ត្រូវបានយល់ថាស្ថិតក្នុងតម្លៃ ២០លានដុល្លារលើការផ្ទេរពីលីគអាល្លឺម៉ង់ ខណៈដែលរូបគេជាខ្សែបម្រីអាស៊ីម្នាក់កំពុងលេងបាន ៥រដូវកាលជាមួយ VfB Stuttgart រកបាន ១៥គ្រាប់ពីការបង្ហាញខ្លួន ១៣៣ប្រកួត៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News