28 C
Phnom Penh
Wednesday, December 4, 2024

Lisa BLACKPINK ឈរនៅចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមតារាអាសុី

រទេស)៖ ការបង្ហោះរបស់តារាចម្រៀង Lisa ដែលជាសមាជិកនៃក្រុមចម្រៀងនារី K-pop Blackpink នៅលើ Instagram ត្រូវបានរយការណ៍មកថា មានតម្លៃរហូតដល់ ៥៧៥,០០០ដុល្លារដែលនេះជាតម្លៃមួយដ៏ខ្ពស់ក្នុងចំណោមតារាល្បីៗនៅអាស៉ី។

Lisa ជាប់ចំណាត់ថ្នាក់ទី២៦ ក្នុងតារាបុគ្គលដែលគិតថ្លៃបានខ្ពស់ តាមរយៈការបង្ហោះផ្សាយលើ Instagram ដែលនេះត្រូវបានគេចាត់ទុកថា ជាចំណាត់ខ្ពស់ជាងគេ ក្នុងចំណោមតារានៅអាស៉ី។ ខណៈនាងគិតថ្លៃ ៥៧៥,០០០ដុល្លារ ក្នុងការបង្ហោះផ្សាយម្តង។ តារាស្រីវ័យ២៦ឆ្នាំរូបនេះមានអ្នកតាមដានច្រើនជាង ៩៦.៦លាននាក់នៅលើ Instagram។ ងាកមកតារាសម្ដែងឥណ្ឌា Priyanka Chopra ជាប់ចំណាត់ថ្នាក់ទី២៩ ក្នុង បញ្ជីជាមួយនឹងតម្លៃនៃការបង្ហោះផ្សាយ គឺ ៥៣២,០០០ដុល្លារ។ តារាស្រីវ័យ៤១ឆ្នាំ ដែលបានរៀបការជាមួយតារាចម្រៀងអាមេរិក Nick Jonas មានអ្នកតាមដានច្រើនជាង ៨៨.៨លាននាក់នៅលើ Instagram។

ចំណែកឯតារាសម្ដែងកូរ៉េខាងត្បូង Lee Min-ho ជាប់ចំណាត់ថ្នាក់ទី៥៥ ដោយទទួលបានប្រាក់ចំណូល ២០០.០០០ ដុល្លារអាមេរិក ក្នុងមួយដងនៃការបង្ហោះ។ តារាប្រុសរូបសង្ហារវ័យ៣៦រូបនេះមានអ្នកតាមដានជាង ៣៣.៦ លាននាក់នៅលើ Instagram។ តារាសម្ដែង K-drama តាមពីក្រោយ គឺ Song Hye-kyo អាយុ ៤១ ឆ្នាំជាប់ចំណាត់ថ្នាក់ទី៩៣ ជាមួយនឹងការស៉ីថ្លៃ ១០០,០០០ដុល្លារ ក្នុងការបង្ហោះម្តង។ នាងមានអ្នកតាមដានច្រើនជាង ១៦.៨លាននាក់នៅលើ Instagram។

ទោះជាតម្លៃមើលទៅហាក់ច្រើនក៏ដោយសម្រាប់តារានៅអាស៉ី ប៉ុន្តែគឺមានបុគ្គលល្បីៗលំដាប់ពិភពលោកជាច្រើនទៀត ដែលរកចំណូលពីការបង្ហោះផ្សាយលើ Instagram បានរាប់លានដុល្លារឯណោះត្រឹមតែម្តង។ ក្នុងនោះរួមមាន Cristiano Ronaldo ឈរនៅលេខរៀងទី១ ស៉ីថ្លៃ ៣.២លានដុល្លារ ក្នុងការបង្ហោះផ្សាយម្តង។ Lionel Messi ឈរនៅលេខរៀងទី២ ស៉ីថ្លៃ ២.៦លានដុល្លារ ក្នុងការបង្ហោះផ្សាយម្តង។ តារាចម្រៀង Selena Gomez ឈរនៅលេខរៀងទី៣ ស៉ីថ្លៃ ២.៥៦លានដុល្លារ ក្នុងការបង្ហោះផ្សាយម្តង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img