ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដាថាសហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់មួយកាលពីប៉ុន្មានសប្តាហ៍មុននេះពាក់ព័ន្ធនឹងផែនការ របស់អឺរ៉ង់ ដើម្បីធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយមន្ត្រីអាមេរិកម្នាក់អះអាងថាកងការពារ Secret Service ក៏បានចែករំលែកព័ត៌មាននេះជាមួយ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំផងដែរ។ CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បាន ឱ្យដឹងថាព័ត៌មានសម្ងាត់ដែលនិយាយពីផែនការរបស់អឺរ៉ង់ត្រូវបានផ្តល់ដោយមនុស្សម្នាក់ ហើយមន្ត្រីអាមេរិកម្នាក់ទៀត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាន បញ្ជាក់ថាខណៈកំពុងសិក្សាពីការកើនឡើងការគំរាមកំហែង ក្រុមប្រឹក្សាសន្តិសុខជាតិបានទំនាក់ទំនងជាមួយកងការពារ Secret Service ដែលបានផ្តល់ព័ត៌មានបន្តទៅឱ្យក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីរឹតបន្តឹងសន្តិសុខការពារអតីតប្រធានាធិបតីរូបនេះ។ ជុំវិញករណីនេះខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ប៉ុន្តែបាននិយាយថាមិនមានភស្តុតាងណាមួយបញ្ជាក់ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើ ឃាតលោក ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានគប់គិតជាមួយបរទេស ឬក្រុមណាមួយនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ចំណែកឯ អ៊ីរ៉ង់វិញបាននិយាយថាការចោទប្រកាន់បែបនេះ ប្រឆាំងនឹងខ្លួនគឺគ្មានមូលដ្ឋានអ្វីទាំងអស់។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New