29 C
Phnom Penh
Wednesday, January 15, 2025

Amazon ប្ដឹងអ្នកគ្រប់គ្រង់ Facebook Groups មួយ បន្ទាប់ពីធ្វើការងារ Reviews ក្លែងក្លាយទៅលើផលិតផល ជាថ្នូរនឹងលុយ

(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានដាក់ពាក្យប្ដឹង Facebook Groups មួយដែល មានសមាជិកប្រមាណ ១០០០០នាក់ បន្ទាប់ពីបានធ្វើការ Reviews ក្លែងក្លាយទៅលើផលិតផល ដើម្បីជាថ្នូរទទួលបាន លុយ ឬផលិតផលដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

Facebook Groups បានធ្វើការជ្រើសរើសមនុស្សដើម្បីចូលរួមក្នុងការវាយតម្លៃទៅលើផលិតផលដែលលក់នៅលើគេហទំព័រ Amazon ដោយការ Reviews របស់ពួកគេគឺបានបំភ័ន្តនៅលើហាងអនឡាញរបស់ Amazon នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងជប៉ុន។

ការ Reviews ក្លែងក្លាយរបស់ពួកគេគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកទិញ ប៉ុន្តែវាបានខុសពីគោលការណ៍ដែល Amazon បានកំណត់ ហើយអ្វីដែលពួកគេបានធ្វើនោះវាលើសពីការពិត ហើយផលិតផលដែលពួកគេបាន Reviews ភាគច្រើនគឺសុទ្ធតែត្រូវបានដាក់លក់នៅលើ Amazon ទាំងអស់។

បើតាមការបញ្ជាក់ពី Amazon បានឱ្យដឹងថា ខ្លួនមានបុគ្គលិកប្រមាណជាង ១២០០០នាក់ ដែលបានធ្វើការនៅជុំវិញ ពិភពលោក ដើម្បីមើលការ Reviews ក្លែងបន្លំ និងការរំលោភបំពាន ក្នុងគោលដៅការពារការខាត់បង់ប្រាក់ពីសំណាក់អ្នកប្រើប្រាស់។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img