26 C
Phnom Penh
Sunday, October 27, 2024

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលផ្នែកខាងលិចនៃប្រាសាទត្រពាំងផុង

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ អាជ្ញាធរជាតិអប្សរាប បានញ្ចប់គម្រោងជួសជុលផ្នែកខាងលិចប្រាសាទត្រពាំងផុងជាស្ថាពហើយ ដោយប្រើប្រាស់រយៈពេល ១ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ពី លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

លោក សារាយ គឹមហួល បានបញ្ជាក់ថា ក្រុមការងារបានចាប់ផ្តើមការងារជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចកាលពីដើមឆ្នាំ២០២១មក ដោយគ្រោងនឹងចំណាយពេលវេលាចំនួន ១ឆ្នាំ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់ការជួសជុលដោយជោគជ័យហើយ។ ទោះបីការងារជួសជុលត្រូវបានបញ្ចប់ តែក៏មានក្រុមការងារផ្នែកអភិរក្ស ធ្វើការយាមល្បាត និងថែទាំប្រាសាទជាប្រចាំ ហើយក៏មានគម្រោងជួសជុលប្រាសាទនេះនៅផ្នែកផ្សេងៗទៀត ផងដែរ។

សូមជម្រាបថា ប្រាសាទត្រពាំងផុង មានទំហំខឿនចំនួន ៧ម៉ែត្រ បួនជ្រុង កម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ។ ប្រាសាទនេះ ធ្លាប់មានប្រវត្តិជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ១៩៣៦ ដោយសាលាបារាំងចុងបូពា៍ប្រទេស។ ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣។ ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img