26 C
Phnom Penh
Friday, December 27, 2024

តំបន់ក្រហម ក្នុងក្រុងសៀមរាប ត្រូវបានបង្រួម

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ បន្ទាប់ពីដាក់សង្កាត់ចំនួន0៤ ក្នុងក្រុងសៀមរាប ជាតំបន់ “ក្រហម” ទីដែលមានហានីភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលមួយសប្តាហ៍មកនេះ នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបង្រួមតំបន់នេះវិញ ដោយកាត់ចេញនៅភូមិខ្លះដាក់ជា “តំបន់លឿងទុំ”វិញ។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាមទាំងស្រុង និងភូមិខ្លះនៃសង្កាត់ជ្រាវ សង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល ក៏ត្រូវបានកំណត់ជាតំបន់ក្រហមដែរ។

យោងតាមសេចក្តីសម្រេចដដែល បានឱ្យដឹងថា ភូមិខ្លះដែលត្រូវបានកំណត់ជាតំបន់ក្រហម មាន ភូមិខ្នារ នៃសង្កាត់ជ្រាវ ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី ភូមិគ្រួស នៃសង្កាត់ស្វាយដង្គំ ភូមិគោកចក ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង ភូមិវាល នៃសង្កាត់គោកចក ភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ និងភូមិសណ្តាន់ នៃសង្កាត់ទឹកវិល។

ការកំណត់ជាតំបន់ក្រហមនេះ ត្រូវបានគិតរយៈពេល ១(មួយ)សប្ដាហ៍ ចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ជាតំបន់ក្រហម ទាំងស្រុង លើសង្កាត់ចំនួន៤ មានស្លក្រាម ជ្រាវ ស្វាយដង្គំ និងសង្កាត់គោកចករយៈពេលមួយសប្តាហ៍៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img