27 C
Phnom Penh
Friday, December 27, 2024

ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ នៅឃុំនីពេជ ស្រុកកំពង់ស្វាយអំពាវនាវឱ្យសប្បុរសជននានា ជួយកសាងសមិទ្ធផលផលបន្ថែមទៀត

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរស្រុក ឃុំ នៅក្នុងសហគមន៍ព្រៃឈើត្រពាំងល្ពាក់ មានការខ្វះខាតនូវសម្ភារ និងថវិកាមួយចំនួនសម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ព្រៃឈើ។

ដូច្នេះហើយ សមាជិកសមាជិកា សហគមន៍ព្រៃឈើត្រពាំងល្ពាក់ និងបងប្អូនប្រជាពលរដ្ឋសុំអំពាវនាវឱ្យសប្បុរសជន​នានាជួយកសាងសមិទ្ធផលបន្ថែមទៀត ដើម្បីឱ្យមានការរីកចម្រើនឱ្យក្លាយទៅជាតំបន់ទេស​ចរណ៍​សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានៅក្នុងសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ស្ថិតនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់រៀបរាប់ ពីសារៈប្រយោជន៍នៃសហគមន៍ព្រៃឈើដែលជាសម្បត្តិធម្មជាតិ ដែលបងប្អូនជាពលរដ្ឋកំពុងថែរក្សាមានផ្ទៃដីជាង៣០០ហិកតា ក្នុងនោះមានចិញ្ចឹសត្វជ្រូកព្រៃ ចិញ្ចឹមកបង្កែប ចិញ្ចឹមមាន់ ទា និងត្រី និងសត្វជាច្រើនផ្សេងៗទៀត ហើយសព្វថ្ងៃកំពុងតែដាំកូនឈើ កូនឈើបេង កូនឈើធ្នង់ កូនឈើក្រញូង កូនឈើកាសក្យា និងត្រពាំងផ្អែម ក្នុងផ្ទៃដីចំនួន១៣ហិកតា ដើម្បីឱ្យមានសោភណភាព និងទាក់ទាញបងប្អូនប្រជាពលរដ្ឋមកកម្សាន្តនៅទីនេះ។

លោកក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកថែរក្សានូវធនធានធម្មជាតិនេះ យើងទាំងអស់គ្នាចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយថែមទៀតនូវប្រយោជន៍នៃការប្រមូលធនធានធម្នជាតិ ព្រមទាំងរៀបចំឱ្យក្លាយទៅជារមណីយដ្ឋានដ៏ស្រស់បំព្រងមួយ។

សមាជិក សមាជិកា និងប្រជាពលរដ្ឋបានប្រាប់ពុទ្ធិញូវថា ក្នុងមួយឆ្នាំពួកគាត់អាចរកចំណូលពីព្រៃសមគមន៍នេះបាន១ថ្ងៃ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀលដែរ ក្នុងការដើរបេះផ្លែឈើព្រៃ ផ្សិត វល្លិ៍ កាប់កូនឈើទៅធ្វើទ្រុងមាន់ ទា ទ្រុងគោ ក្របី និងខ្ទម ។ល។

សូមបញ្ជាក់ព្រៃឈើត្រពាំងល្ពាក់នេះមានចម្ងាយពីទីរួមខេត្តកំពង់ធំ៤០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិ៦ មកដល់ចំណុចផ្សារតារៀម បត់ស្តាំដៃត្រង់រហូត ប្រមាណជា១០គីឡូម៉ែត្រ ដល់វត្តនីពេជ បត់ស្តាំត្រង់ ប្រមាណ៥គីឡូម៉ែត្រ ដល់ទីតាំងព្រៃឈើត្រពាំងល្ពាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img