28 C
Phnom Penh
Friday, December 27, 2024

មនុស្សជាង​ ១ពាន់លាននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩​ ពេញលេញនៅក្នុងប្រទេសចិន

ស្តាប់អត្ថបទជាសម្លេង

ប្រទេសចិន​ កាលពីថ្ងៃព្រហស្បតិ៍​ បានប្រកាសថា​ ខ្លួនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យពលរដ្ឋខ្លួនពេញលេញបានជាង ១ពាន់លាននាក់ ឬស្មើនឹងជាង ៧០%​នៃចំនួនពលរដ្ឋសរុប ដោយបាននាំមុខអាមេរិក​ និងសហភាពអឺរ៉ុបតែទោះជាយ៉ាងណាចិនមិនមានផែនការបន្ធូរបន្ថយការរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងវីរុសនេះភ្លាមៗ ទេ។ 

មន្ត្រីនាំពាក្យឲ្យក្រសួងសុខាភិបាលចិនបានប្រាប់អ្នកយកព័ត៌មានថា​ វ៉ាក់សាំងកូវីដ-១៩​ សរុបចំនួន ២,១៦ពាន់លានដូសត្រូវបានចាក់នៅក្នុងប្រទេសចិន ដោយមនុស្សចំនួន​ ១,០១ពាន់លាននាក់បានចាក់វ៉ាក់សាំងពេញលេញ។ 

លទ្ធផលនេះបានកើតឡើង ១០ខែក្រោយពីប្រទេសចិនបានអនុញ្ញាតឲ្យប្រើប្រាស់ជាលេីកដំបូងនូវវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន​ ស៊ូណូហ្វាម​ (Sinopharm) ដែលគ្រប់គ្រងដោយរដ្ឋ។

ចាប់តាំងពីពេលនោះមក​ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ ប្រភេទទៀតដែលផលិតឡើងដោយក្រុមហ៊ុនឱសថ និងវិទ្យាស្ថានសិក្សាក្នុងស្រុកត្រូវបានអនុម័ត។ 

បើទោះបីជាជោគជ័យនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩​ របស់ខ្លួនក៏ដោយ​ ក៏ប្រទេសចិននៅតែបន្តប្រយុទ្ធប្រឆាំងនឹងការកេីនឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩​ ក្នុងស្រុកដែលបង្កឡើងដោយការផ្ទុះឡើងនៃវីរុសកូវីដ-១៩​ បំប្លែងខ្លួនប្រភេទ​ ដែលតា​ (Delta)។ 

អាជ្ញាធរចិនឥឡូវនេះកំពុងតស៊ូទប់ទល់នឹងការផ្ទុះឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩ ជាចង្កោមនៅក្នុងខេត្តហ្វូជាន​ (Fujian) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img