26 C
Phnom Penh
Friday, December 27, 2024

រុស្ស៊ីបង្អួតយុទ្ធោបករណ៍ថ្មីៗនៅឯសមយុទ្ធយោធាជាមួយបេឡារុស

ស្តាប់អត្ថបទជាសម្លេង

ប្រទេសរុស្ស៊ីបានបង្អួតយុទ្ធោបករណ៍ថ្មីៗដែលរួមមានទាំងមនុស្សយន្តប្រយុទ្ធ និងយានយន្តចម្បាំងផង​ នៅថ្ងៃទីពីរ​នៃការធ្វេីសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្ត​ កាលពីថ្ងៃសៅរ៍។ 

សមយុទ្ធយោធានេះដែលមានឈ្មោះថា​ “ហ្សេផេត-២០២១​ (Zapad-2021)” និងដែលនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនៅលើទឹកដីរុស្ស៊ី និងនៅតំបន់ភាគខាងលិចបេឡារុស​ រួមទាំងទីតាំងដែលនៅជិតព្រំដែនសហភាពអឺរ៉ុបផងនោះ​ បានធ្វេីឱ្យប្រទេសអ៊ុយក្រែន​ និងប្រទេសមួយចំនួននៅក្នុងសម្ព័ន្ធណាតូ​ (NATO) មានការព្រួយបារម្ភ។ 

ប្រធានាធិបតីរុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ​ ពូទីន​ (Vladimir Putin) បានដិសេធថា​ សមយុទ្ធយោធានេះមិនសំដៅប្រឆាំងនឹងអំណាចបរទេសណាមួយឡើយ​ និងបាននិយាយថា​ សមយុទ្ធនេះត្រូវបានធ្វេីឡេីងដោយសារមានការកេីនឡេីងនៃសកម្មភាពយោធារបស់សម្ព័ន្ធណាតូ​ (NATO) នៅជិតព្រំដែនរុស្ស៊ី​ និងព្រំដែនសម្ព័ន្ធមិត្តរបស់ខ្លួន។ 

បណ្ដាប្រទេសជិតខាងរុស្ស៊ីដូចជាអ៊ុយក្រែន​ និងប្រទេសជាសមាជិកសម្ព័ន្ធណាតូ​ (NATO) រួមមានប៉ូឡូញ​ និងលីទុយអានីបានលេីកឡេីងថា​ សមយុទ្ធយោធាទ្រង់ទ្រាយធំបែបនេះដែលធ្វេីឡេីងនៅជិតព្រំដែនរបស់ពួកគឺអាចក្លាយជាសកម្មភាពបង្កហេតុ។ 

សមយុទ្ធយោធានេះត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង​ ប៉ុន្តែសមយុទ្ធនៅឆ្នាំនេះត្រូវបានគេមើលឃើញថាជាសញ្ញាច្បាស់លាស់មួយនៃការគាំទ្ររបស់រុស្ស៊ីចំពោះប្រទេសបេឡារុស​ និងមេដឹកនាំបេឡារុស​ លោក​ អាឡិចសាន់ឌឺ​ លូកាសេនកូ​ (Alexander Lukashenko) ដែលត្រូវបានលោកខាងលិចមិនទទួលស្គាល់ដោយសារតែការបង្ក្រាបរបស់គាត់ទៅលេីក្រុមប្រឆាំង៕ 

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img