26 C
Phnom Penh
Friday, December 27, 2024

ក្រុមគ្រូពេទ្យថៃ អំពាវនាវឱ្យអាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿរ ទៅពិនិត្យរកអង្គទីគ័រ ដើម្បីឈានទៅបញ្ចប់បិតខ្ទប់ផ្សារ និងបើកឱ្យដំណើរការលក់ដូរធម្មតាឡើងវិញ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ដោយមើលឃើញពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការធូស្រាលបន្តិច អាជ្ញាធរ និងក្រុមគ្រូពេទ្យថៃបានធ្វើការចុះពិនិត្យទៅលើប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររោងក្លឿរប្រទេសថៃ ដែលនៅជាប់ព្រំដែនកម្ពុជា ប្រឈមនឹងច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើម្បីស្វែងរកអង្គទីគ័រខ្ពស់ ពោលគឺចំនួនមនុស្សទៅពិនិត្យដែលភាគរយខ្ពស់អាចឈានទៅរកការបញ្ចប់នៃការបិតខ្ទប់ និងបើកផ្សារឱ្យលក់ដូរនៅក្នុងភូមិសាស្ត្រផ្សាររោងក្លឿរឡើងវិញ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ បានចុះពិនិត្យទៅលើជាជីវករខ្មែរ ដើម្បីស្វែងរកអង្គទីគ័រនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី៨រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លើផ្សារចំនួន៦ ក្នុងភូមិសាស្ត្រផ្សាររោងក្លឿរ រួមមានផ្សារថ្មី ផ្សារចាស់ រតនៈថាំ បេនចាវ៉ាន់ ឥណ្ឌូជីន និងដេតថៃ។

ដោយឡែក សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ក្រុមគ្រូពេទ្យស្រុកអារញ្ញបន្តចុះពិនិត្យនៅផ្សារចាស់(អ ប ច ឫកងអំនួយការ) និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររោក្លឿ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយទៅពិនិត្យរកអង្គទីគ័រទាំងអស់គ្នា ទាំងអ្នកកើតហើយព្យាបាលខ្លួនឯង ឫអ្នកចាក់វ៉ាសាំងហើយ ក៏អាចមកត្រួតពិនិត្យបានដែរ លើកលែងតែអ្នកដែលចេញពីស្តាប្លាសាមិនបាច់មកទេ ដើម្បីឈានទៅរកការបញ្ចប់នៃការបិតខ្ទប់ និងធ្វើការបើកផ្សារឱ្យដំណើរការលក់ដូរឡើងវិញ។

សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រផ្សាររោងក្លឿរប្រទេសថៃទាំងមូល ត្រូវបានអាជ្ញាធរថៃធ្វើការបិតខ្ទប់ផ្សារមិនអនុញ្ញាត មានការចេញចូលឡើយ ពោលជាតំបន់ក្រហម ចាប់តាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះនូវជំងឺកូវីដ-១៩។ ក្នុងអំឡុងដ៏តានតឹងនោះ មានសប្បុរសជននានាពិសេស ដែលជាអាជីវករដូចគ្នា ក៏ដូចជាដំណាងឱ្យអាជីករក្នុងផ្សារ បានខិតខំស្វះស្វែងរកជំនួយទាំងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ជាពិសេសសហការជាមួយក្រុមគ្រូពេទ្យថៃ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរទាំងយប់ទាំងថ្ងៃ នៅពេលដែលអាជីវករខ្មែរត្រូវការក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img