28 C
Phnom Penh
Sunday, December 22, 2024

ទីតាំងល្បែងស៊ីសងជាង១០កន្លែង នៅក្នុងខណ្ឌឫស្សីកែង ដែលប្រមូលផ្ដុំមនុស្សច្រើនក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ លោកអធិការអះអាងថា មានច្បាប់ត្រឹមត្រូវ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មានទីតាំងលេងល្បែងស៊ីសងជាង១០ទីតាំង នៅតាមណ្ដោយផ្លូវជាតិលេខ៥ ក្នុងនោះមានទីតាំងខ្លះមានយីហោ និងទីតាំងខ្លះគ្មានយីហោ រួមទាំងហាងការហ្វេយីហោ៩៩៩ នៅគីឡូម៉ែត្រលេខ៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហាងការហ្វេគ្មានយីហោ ខាងជើងអធិការខណ្ឌ និងម្ដុំយឿត្រីចំនួន៣ទីតាំង ផងដែរ។ 

ក្រៅពីនេះក៏មាន យីហោ លីហូវ ការហ្វេដូងក្រអូប ផ្ទះលេខ៦៨B គីឡូម៉ែត្រលេខ៩ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរះទី២ និងម្ដុំផ្លូវលូទឹកស្អុយក្រោយវត្តទួលសង្កែ ផ្ទះយីហោ ហ្វីហ្វា សង្កាត់ទួលង្កែទី១ ខណ្ឌឫស្សី រាជធានីភ្នំពេញ ជាដើម។

ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌឫស្សីកែវនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីបានអះអាងថា ទីតាំងល្បែងស៊ីសង ឡូតូ តូចធំ ទាំងនោះគឺ សុទ្ធតែមានច្បាប់ទាំងអស់ ដែលចេញដោយរដ្ឋមមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយឡែកចំពោះវិធានការមិនមែនមិនមានវិធាននោះទេ តែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចេញច្បាប់។ 

ទាក់ទងនឹងការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគម្លាតឱ្យបានត្រឹមត្រូវវិញ លោកអធិការបានឆ្លើយតបយ៉ាងខ្លីថា ទីតាំងការហ្វេមិនមានមនុស្សច្រើនទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img