26 C
Phnom Penh
Friday, December 27, 2024

ជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរី ជិតដល់កម្រិតប្រកាសអាសន្នហើយ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ខណៈដែលជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃបានស្រកចុះ ចំណែកនៅក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរីវិញ កំពុងមានហានិភ័យខ្ពស់ ដោយសារសំណង់ពោធិ៍ពីរដើមក្នុងស្រុកមង្គលបូរីបានហក់ឡើងដល់កម្ពស់ ២,៩៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៣ម៉ែត្រ ហើយនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងប្រកាសអាសន្ននៅឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់នៅតាមដងស្ទឹងស្រុកមង្គលបូរីនៅចំណុចសំណង់ពោធិ៍ពីរដើម ដែលស្ថិតឃុំរហាត់ទឹកនៅព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ជិតឈានដល់កម្រិតប្រកាសអាសន្នហើយ។ ដោយឡែកទឹកជំនន់តាមដងស្ទឹងផ្នែកខាងលើជាប់ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបង និងដងស្ទឹងឃុំសឿ ឃុំចំណោម កម្រិតទឹកកម្ពស់ ២.៧០ម៉ែត្រ ទឹកស្រកមកផ្នែកខាងក្រោមបណ្តោយតាមដងស្ទឹងឃុំរហាត់ទឹក និងឃុំបត់ត្រង់ នៅចំណុចសំណង់ពោធិ៍ពីរដើម បានហក់ឡើងខ្លាំងដល់២,៩៥ម៉ែត្រ ដែលជាកម្រិតត្រៀមប្រកាសអាសន្ន។

លោក ឡាយ សុធី បានបញ្ជាក់ថា ការដែលកម្រិតទឹកនៅក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ហក់ឡើងខ្លាំងនេះ ដោយសារតែកម្រិតទឹកស្រុកម៉ាឡៃ បានស្រកចុះ ប៉ុន្តែមកលិចនៅក្រុងប៉ោយប៉ែតវិញ។ មន្ទីរជំនាញសហការជាមួយអជ្ញាធរក្រុងបើកទ្វារទឹកចំនួន០៣កន្លែង និងកាយមុខទឹកចំនួន០៥កន្លែង ហើយនៅចំណុចដុងអារ័ញ្ញ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រហូតដល់ម៉ោងនេះទឹកនៅនឹងដដែល តែអាចថ្ងៃស្អែកស្រកជាបណ្តើរៗ បើភ្លៀងមិនបន្តធ្លាក់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img