ហ្វីលីពីន: តាមប្រភពព័ត៌មាននៅក្នុងស្រុកដែលបានចេញផ្សាយនៅថ្ងៃទី 05 កញ្ញាឆ្នាំ 2021 បានដឹងថាអាកាសចរណ៍ជាតិមិនដែលមានឈ្មោះថាហ្វីលីពីនអ័រឡាញ កំពុងតែដាក់លិខិតប្រកាសក្ស័យធន ខណ:ដែលក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ័រឡាញ មួយនេះត្រូវរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់វីរុស កូវីដ-19។
តាមប្រភពព័ត៌មានបានបញ្ជាក់ទៀតថាអាកាសចរណ៍ជាតិរបស់ហ្វីលីពីនមួយនេះគឺរងនូវវិបត្តិធ្ងន់ធ្ងរដោយសារតែការរីករាលដាលនៃវីរុសកូវីត-19 ហើយបើនិយាយពីរឿងពន្ធដារវិញគ្រាន់តែអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញជំពាក់កើនរហូតទៅដល់ជាង ពីរពាន់លានដុល្លារឯណោះ។ ទាក់ទិនជាមួយនឹងបញ្ហានេះផងដែរអ្នកឯកទេសព្រឹទ្ធាចារ្យម្នាក់នៅប្រទេសហ្វីលីពីនបានបង្ហើបឲ្យដឹងថាប្រសិនបើប្រកាសក្ស័យធនដូច្នេះ នឹងអាចទទួលបានទុនដើម្បីធ្វើការវិនិយោគវិញយ៉ាងហោចណាស់ 655លានដុល្លារ គឺស្មើនិងប្រមាណជាង25% នៃទុនវិនិយោគផងដែរ ដោយយោងតាមច្បាប់ដែលបានកំណត់ក្នុងមាត្រាទី11 របស់សហរដ្ឋអាមេរិក ហើយនឹងអាចធ្វើការចរចារ ជាមួយនឹងការចុះកុងត្រាផ្សេងៗសារជាថ្មីទៀតផង។
ដូច្នេះហើយទើបអាកាសចរជាតិហ្វីលីពីនមួយនេះ ដែលមានឈ្មោះថាហ្វីលីពីនអ័រឡាញធ្វើការដាក់ លិខិត ស្នើប្រកាសក្ស័យធននៅថ្ងៃនេះ៕
អត្ថបទ និងរូបភាពដោយះ Puthinews