26 C
Phnom Penh
Friday, December 27, 2024

ដំណឹងល្អសម្រាប់អ្នកបាត់ដំបង ! រដ្ឋបាលខេត្ត នឹងបន្តទទួលទិញផ្លែតាង៉ែន និងមៀនក្រអូប ពីកសិករ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅរាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការប្រកាសជូនដំណឹងដល់ប្រជាកសិករម្ចាស់ចំការផ្លែតាង៉ែន និងមៀនក្រអូប នៅក្នុងខេត្តបាត់ដំបង ជ្រាបថា ៖ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនប្រជាកសិករម្ចាស់ចំការផ្លែតាង៉ែន និងមៀនក្រអូប ក្នុងអំឡុងពេលដែលមានការរាំងស្ទះ ការនាំចេញទៅក្រៅប្រទេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមការងារដ្ឋបាលខេត្តបាត់ដំបង ដែលមានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានកិច្ចសហការល្អជាមួយរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងបន្តជួយទទួលទិញផ្លែតាង៉ែន និងមៀនក្រអូបចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះទីតាំងទទួលទិញនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

សូមទំនាក់ទំនងក្រុមការងាររដ្ឋបាលខេត្ត ទទួលទិញផ្លែតាង៉ែន និងមៀនក្រអូប តាមរយៈទូរស័ព្ទលេខ ៖ ០៧៨ ៧៧៧ ៣៧៦ ឬ ០៩៥ ៩៥១ ១១១ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាកសិករម្ចាស់ចំការផ្លែតាង៉ែន និងមៀនក្រអូប នៅក្នុងខេត្តបាត់ដំបង ជ្រាបជាព័ត៌មាន ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img