24 C
Phnom Penh
Wednesday, February 5, 2025

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានជាង៧១%ហើយ

កោះកុងៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានជាង៧១%ហើយ ដែលគ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នាពេលនេះ ដំណើរការការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងមមាញឹកខ្លាំង ដែលអាចរំខានខ្លះដល់ដំណើរការចរាចរណ៍ទៅ-មក និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពការងារជារួមចំនួន ៧១,២១%ហើយ។ តាមការគ្រោងទុក ការងារអ៊ុតAC នឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ បើគ្មានការរំខានដោយប្រការចៃដន្យ ឬប្រធានស័ក្តិណាមួយនោះទេ។

លោកបានសូមអធ្យាស្រ័យចំពោះការរំខាន នៃដំណើរការការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)ដល់ប្រជាពលរដ្ឋផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img