26 C
Phnom Penh
Wednesday, December 25, 2024

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ចុះអនុស្សរណៈយោគយល់ជាមួយ Bendigo Kangan Institute Group របស់ប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការកសាងមាគ៌ានៃការសិក្សាក្នុងវិស័យយានយន្តនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)​ ម.ក បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹង Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ស្តីពី «កិច្ចសហប្រតិបត្តិក្នុងការកសាងមាគ៌ានៃការសិក្សាក្នុងវិស័យយានយន្ត និងវិស័យផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ការចុះអនុស្សរណៈយោគយល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា)​ ម.ក និងលោកស្រី​ Sally Curtain អគ្គនាយិកា BKI Group និងវត្តមានថ្នាក់ដឹកនាំជាច្រើនរូបទៀតមកពីស្ថាប័នទាំងពីរ។

ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង BKI Group និងការសហការគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នឹងបង្កើតវិទ្យាស្ថាន អ អិម អេ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តក្នុងប្រទេសកម្ពុជា ដែលជាថ្នាលបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យយានយន្តឈានមុខគេបង្អស់លំដាប់អន្តរជាតិក្នុងតំ​បន់អាស៊ី​អាគ្នេយ៍ ដែលនាពេលអនាគតនឹងត្រួសត្រាយកម្ពុជាឱ្យឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍វិស័យយានយន្ត និងការបណ្តុះបណ្តាលកម្រិតខ្ពស់ថ្នាក់តំបន់ និងពិភពលោក។ តាមរយៈការសហការរួមគ្នាក្នុងគម្រោងនេះ នឹងផ្តល់ឱកាសឱ្យយុវជនកម្ពុជា អាចពង្រឹងជំនាញ និងកសាងសមត្ថភាពរបស់ពួកគេថែមមួយកម្រិតទៀត។ ស្របតាមគំរូនៃភាពជោគជ័យនៃគម្រោងពីមុនៗមកដែលវិទ្យាស្ថាន Bendigo Kangan​ បានអនុវត្តនៅប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា​ គម្រោងបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជានេះ នឹងជួយការលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្មផ្នែកយានយន្ត ឱ្យទទួលបាននូវជំនាញច្បាស់លាស់មួយដែលអាចទ្រទ្រង់សហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិទាំងមូលប្រកបដោយនិរន្តរភាព។​ និស្សិតគ្រប់រូបនឹង​ទទួលបានឱកាសសិក្សារៀនសូត្រ​ជំនាញបច្ចេកទេសជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ ហើយសិក្ខាកាមទាំងអស់នឹងមានសមត្ថភាព និងជំនាញខ្ពស់ក្នុងការទទួលបាននូវឱកាសការងារក្នុងស្រុក និងក្រៅស្រុក។​ វគ្គសិក្សាជំនាញដែលមជ្ឈមណ្ឌលនឹងផ្តល់ជូន រួមមាន៖ មេកានិចយានយន្ត តោន ជួសជុលតួខាងក្រៅរថយន្ត និងបាញ់ថ្នាំពណ៌ គ្រប់គ្រងឃ្លាំង និងស្តុក ជាដើម។ គម្រោងនេះ មិនត្រឹមតែផ្តល់ការរីកចម្រើនដល់ធនធានមនុស្សរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ត សហគមន៍ និងសេដ្ឋកិច្ចទាំងមូល បូករួមជាមួយនឹងកំណើនវិស័យទេសចរណ៍តាមរយៈចំណូលស្រុកនិស្សិតបរទេស។

ថ្លែងក្នុងកម្មវិធី លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ​ (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ការបង្កើតនូវវិទ្យាស្ថាន អ អិម អេ និង មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជានេះ នឹងផ្តល់ឱកាសឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននូវបទពិសោធន៍ថ្មីស្រឡាងមួយ ហើយក្នុងពេលអនាគតនឹងប្រែក្លាយកម្ពុជាឱ្យទៅជាបណ្តុំមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យយានយន្តថ្នាក់អន្តរជាតិនៅអាស៊ីអាគ្នេយ៍។» លោកបានបន្តថា៖ «យើងតែងតែសិក្សា ស្រាវជ្រាវ និងស្វែងរកនូវអ្វីដែលថ្មី ដើម្បីយកមកផ្គួបផ្សំគ្នា បង្កើតបានចេញជាសមិទ្ធផលវិជ្ជមាន ដល់ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។» បន្ថែមពីលើនេះ លោកបានបញ្ជាក់ថា​ តាមរយៈកម្មវិធី Earn & Learn បុគ្គលិកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ទាំងអស់ទទួលបានឱកាសក្នុងការសិក្សាជំនាញបន្ថែមណាមួយដែលត្រូវនឹងការងាររបស់ខ្លួនបច្ចុប្បន្នក្នុងអំឡុងម៉ោងធ្វើការ ស្របពេលដែលពួកគេនៅតែទទួលបានប្រាក់ខែគោលដូចធម្មតា។

លោកស្រី Sally Curtain អគ្គនាយិកា BKI Group បានលើកឡើងថា៖ «មហិច្ឆតារួមរបស់យើងសម្រាប់មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា គឺដើម្បីជួយបង្កើន និងលើកកម្ពស់ទេពកោសល្យក្នុងស្រុក​ និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសនាំមុខគេក្នុងការច្នៃប្រឌិតយានយន្ត»។ «ក្រោមការសហការជាមួយ អ អិម អេ គ្រុប និងរាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថាន Bendigo Kangan ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកនូវបទពិសោធន៍ និងគំរូល្អៗជាច្រើនរបស់យើងពីប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា មកបម្រើដល់គម្រោងដ៏មានសារៈសំខាន់មួយនេះ ដើម្បីឱ្យទទួលបាននូវផ្លែផ្កា និងជោគជ័យ។​» លោកស្រីជឿជាក់ ការធ្វើការរួមគ្នាក្នុងគម្រោងនេះ នឹ​ងផ្តល់ឱ្យវិស័យយានយន្តកម្ពុជា​ និងការអភិវឌ្ឍកម្លាំងពលកម្មនៅក្នុងស្រុក​ ទទួលបានផលជាវិជ្ជមាន និងយូរអង្វែង។​

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្ម និងផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្ម រួមមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្ម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្តល់អាទិភាពជាចម្បងដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសចុះកម្មសិក្សា និងការងារជំនាញដល់និយោជិតក្នុងស្រុក និងនិយោជិតបរទេស ប្រមាណ ៤០០០ នាក់។​ ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនា​នាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន ​អប់រំ និងកីឡា នៅប្រទេសកម្ពុជា​ មានដូចជា​ ការសាងសង់ និងជួសជុលសាលារៀនរដ្ឋ បណ្ណាល័យ សាងសង់បន្ទប់ទឹក សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសម្រាម ជាដើម៕

អំពីក្រុមហ៊ុន Bendigo Kangan Institute

វិទ្យាស្ថាន Bendigo Kangan គឺជាវិទ្យាស្ថានឈានមុខគេ ដែលមានឯកទេសក្នុងការបណ្តុះបណ្តាល វាយតម្លៃ កសាងសមត្ថភាព និងអភិវឌ្ឍកម្មវិធីសិក្សានៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងប្រទេសអូស្រ្តាលី និងក្នុងបណ្តាប្រទេសជាច្រើនទៀតក្នុងសកលលោក។ ក្រុមហ៊ុន ​BKI Group ​មានអាជីវកម្មធំៗចំនួន ៤ គឺ Bendigo TAFE, Kangan Institute, VETASSESS ហើយនិង eWorks ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ធនធានមនុស្សទាំងឡាយទៅនឹងអាជីព និងវិស័យដែលត្រូវនឹងទេពកោសល្យរបស់ពួកគេ។​ វិទ្យាស្ថាន Bendigo Kangan មាន ៩ សាខា នៅរដ្ឋ ​Victoria ប្រទេសអូស្រ្តាលី។ មជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់វិទ្យាស្ថាន Bendigo Kangan គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធំជាងក្នុងតំបន់អឌ្ឍគោលខាងជើង ដែលបានផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និស្សិតជាង ៥០០០ នាក់ ជារៀងរាល់ឆ្នាំ នៅទូទាំងតំប​ន់ សម្រាប់វគ្គសិក្សាប្រមាណជាង ២៦ វគ្គ។​ វិទ្យាស្ថាន Bendigo Kangan គឺជាដៃគូអប់រំដ៏គួរឱ្យទុកចិត្តបំផុត សម្រាប់មជ្ឈមណ្ឌលឧត្តមភាពរថយន្តអន្តរជាតិនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា ក្រោមសហការជាមួយ Maruti Suzuki និងរដ្ឋាភិបាលប្រទេសឥណ្ឌា។

RMA Cambodia Signs Memorandum of Understanding with Australia’s Bendigo Kangan Institute Group to Establish Lifelong Learning Pathways in Cambodia’s Automotive Sector

Phnom Penh, November 25, 2024 – RMA (Cambodia) Plc. has entered into a Memorandum of Understanding (MoU) with Bendigo Kangan Institute (BKI) Group of Australia to promote lifelong learning pathways in the automotive sector and beyond throughout Southeast Asia. The signing ceremony was presided over by Mr. Ngorn Saing, CEO of RMA (Cambodia) Plc, and Ms. Sally Curtain, CEO of BKI Group, with attendance from senior management of both organizations.

Under the collaboration between RMA (Cambodia) and BKI Group, in partnership with the Ministry of Labor and Vocational Training, RMA (Cambodia) will establish the RMA Academy and an Automotive Center of Excellence in Cambodia (ACEC), a leading vocational training institution that adheres to international standards in the automotive sector, aiming to position Cambodia on a developmental pathway for high-level training at regional and global scales. This collaboration will provide an opportunity to enhance the skills and ambitions of Cambodia’s young people. This project aims to empower the country’s future automotive workforce, equipping them with the expertise needed to support their communities and contribute to Cambodia’s growth. As part of this initiative, the partnership will offer world-class training and education built on Bendigo Kangan Institute’s established model of success in Australia and India. Students will gain advanced technical skills using cutting-edge technology, equipping them for domestic and international job opportunities. The center will offer specialized courses such as automotive mechanics, body repair, and inventory management. This transformative project will advance Cambodia’s human resources, automotive industry, and economy while supporting the tourism sector by attracting international students.

During the event, Mr. Ngorn Saing, CEO of RMA (Cambodia), remarked, “In line with the vision of RMA (Cambodia), the establishment of the RMA Institute and the Automotive Excellence Center in Cambodia will offer the vocational and technical training sector a fresh and innovative experience. In the future, Cambodia has the potential to become a regional and international hub for education and vocational training in the automotive sector within Southeast Asia.” He continued, “We constantly research, explore, and seek new innovations to combine and create positive outcomes that strengthen human resource capabilities and contribute to the development of all sectors in Cambodia.” Additionally, he stated that through the Earn & Learn program, all employees of RMA (Cambodia) are given the opportunity to study additional specific skill relevant to their current job during working hours, while still receiving their regular base salary.

Ms. Sally Curtain, CEO of BKI Group, added, “Our shared ambitions for the Automotive Centre of Excellence in Cambodia are to help develop local talent and position Cambodia as a leader in automotive innovation.” She continued, “Bendigo Kangan Institute is eager to leverage its expertise, along with RMA Group and the strong backing of the Cambodian government, to bring this important project to fruition.” She also believed that by working together, they hope to make a lasting impact towards Cambodia’s automotive industry and workforce development. As part of this initiative, the partnership will offer world-class training and education built on Bendigo Kangan Institute’s established model of success in Australia and India.

About RMA (Cambodia) Plc.

RMA (Cambodia) Plc. has had a presence in Cambodia for 32 years since 1992. The company is a leading provider of renowned products and services for both commercial and non-commercial enterprises, encompassing sectors such as automotive, agriculture, infrastructure, warehouse solutions, financial services, car rentals, and the food industry. Alongside its business expansion, RMA Cambodia prioritizes human resource development by offering internships and professional training to approximately 4,000 local and expatriates. RMA (Cambodia) has consistently collaborated actively with authorities and various relevant institutions in corporate social responsibility activities to serve key sectors such as healthcare, environment, education, and sports in Cambodia, including the construction and renovation of public schools, libraries, restrooms, and polytechnic schools; donations of emergency vehicles, vaccine transport vehicles, and protective equipment; as well as contributions to environmental conservation through tree planting and the donation of waste bins, among other initiatives.

About Bendigo Kangan Institute

Bendigo Kangan Institute is a leading integrated skills provider that brings together education, skills assessment and learning in Australia and internationally. We bring together four businesses; Bendigo TAFE, Kangan Institute, VETASSESS and eWorks to connect people and industries with the transformation power of education and careers. Our footprint spans 9 Victorian campuses, workplace delivery, Australia-wide skills assessment and training across the globe. Our Automotive Centre of Excellence sets the standard for automotive training in Australia. It is the largest purpose-built automotive training facility in the southern hemisphere, skilling more than 5,000 students each year across more than 26 specialised course areas in world-class workshops with industry-leading facilities. We are a knowledge partner for the International Automobile Centre of Excellence in the Indian State of Gujarat, in partnership with Maruti Suzuki and the State Government. 

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img