28 C
Phnom Penh
Thursday, November 21, 2024

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្មនៅចិន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ និងការចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធាន​សមា​គម អ.ម.ត, លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំប្រទេសចិន នៃសមាគម អ.ម.ត បានដឹកនាំគណៈប្រតិភូ ចុះបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ តាមដាន សាកសួរសុខទុក្ខនិស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅចិន ជាពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្រឹះស្ថានសិក្សា និងបណ្តាស្ថាប័នពាក់ព័ន្ធ លើកិច្ចការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ និងជាប្រធានសមាគម។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ មាននិស្សិតចំនួន ២៥៥រូប ដែលទទួលបានអាហារូបករណ៍​ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាបបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ទៅបន្តការសិក្សានៅចិន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img