ឯកឧត្តម ឌី វិជ្ជា បានសរសេរលើបណ្តាញសង្គមនារសៀលថ្ងៃទី៣ ខែតុលា នេះថា ៖ ខ្ញុំសូមលើកទឹកចិត្តដល់លោក ភា សុភក្រ្តា គ្រូបង្គោលរបស់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ – Tiffy Army FC សូមលោកគ្រូបន្តដឹកនាំក្រុម ទៅមុខទៀត។ បើទោះបីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ខេមបូឌានព្រីមៀរលីគ(CPL) មានចំណាត់ការ ឬសម្រេចយ៉ាងណាក៏ដោយ ក៏លោកគ្រូមិនត្រូវដកថយ និងដើរចេញពីអាជីពនេះដែរ។ ក្លិបបាល់ទាត់ Tiffy Army កីឡាករ មន្ត្រី និងក្រុមការងារទាំងអស់ ក៏ដូចជាអ្នកផ្សេងៗដទៃទៀត នៅតែត្រូវការលោកគ្រូជាបុគ្គលសំខាន់ និងជាផ្នែកមួយក្នុងការអភិវឌ្ឍ ជាពិសេសរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យបាល់ទាត់កម្ពុជាយើងទៅមុខទៀត។
សូមជូនពរលោកគ្រូ និងក្រុមគ្រួសារ មានសុខភាពល្អ និងជួបតែសំណាងល្អ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New