តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យ ឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់លើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី មានប្រសាសន៍ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបទបញ្ជាដល់ ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ត្រូវបញ្ជូនកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ក្នុងការចាំបាច់។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីមបន្តតាមដាំនឱ្យជាប់ជាមួយគណៈអភិបាលរាជធានីខេត្តនិងចុះកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាចាត់វិធានការសម្របសម្រួល ត្រៀមកម្លាំងមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមនូវស្បៀង និងសម្ភារៈបរិក្ខារចាំបាច់ដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានីខេត្ត»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New