28 C
Phnom Penh
Sunday, December 22, 2024

បេក្ខនារី ខេត្តកោះកុង ទទួលបានភាគរយលើសបេក្ខជន លើលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នាសម័យប្រឡង ០២ កញ្ញា ២០២៤ កន្លងទៅ

កោះកុង៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកោះកុង អះអាងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ០២ កញ្ញា ២០២៤កន្លងទៅថ្មីៗនេះ ចំនួនបេក្ខនារីប្រឡងជាប់រហូតដល់ទៅ ៧៦៥នាក់ ស្មើនឹង ៩៣,២៩% ក្នុងចំណោមបេក្ខជនប្រឡងជាប់សរុប ១.៤០៧នាក់ ទូទាំងខេត្ត ដែលមានមណ្ឌលប្រឡង ៣២ ស្មើនឹងបន្ទប់ ៨០។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានឲ្យដឹងថា ក្នុងចំនួនបេក្ខជនមានឈ្មោះក្នុងបញ្ជី ប្រឡង ១.៥៧៧នាក់ និងបេក្ខនារី ចំនួន ៨៣០នាក់ ក្នុងនោះមាន១៥៦០នាក់ ដែលបានមកប្រឡង និងអវត្តមានចំនួន ១៧នាក់ ស្រី ១០នាក់ មិនបានចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅខេត្តកោះកុង។

លោក ប្រធានមន្ទីរ បានបន្តថា ជាលទ្ធផលចំនួនបេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទាំងអស់នេះ គឺពួកគេ សុទ្ធតែបានប្រឹងប្រែងបំពេញរាល់លំហាត់ និងកិច្ចការរបស់ខ្លួនឲ្យបានត្រឹមត្រូវល្អ តាមវិញ្ញាសារនីមួយៗ ដោយពុំបានប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងនៃការប្រឡង នោះឡើយ ខណៈដែលពួកគេយល់ឃើញថា ការប្រឡងនេះ មានតម្លាភាព សមស្របតាមបទបញ្ជា ផ្ទៃក្នុងរបស់ក្រសួង និងជាអាទិភាពមួយសម្រាប់ឈោងចាប់ ថ្នាក់សិក្សាបន្តរហូតដល់បញ្ចប់ថ្នាក់មធ្យមសិក្សា។

សូមបញ្ជាក់ថា ចំពោះបេក្ខជន ដែលទទួលបាននិទ្ទេសល្អ មាន ១០៥នាក់ ស្រី ៧០នាក់, ល្អបង្គួរមាន ៣៦៨នាក់ ស្រី ២៣៧នាក់ និងមធ្យម មានចំនួន ៩៣៤នាក់ ស្រី ៤៥៨នាក់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img