រដ្ឋអាជ្ញាបារាំង កាលពីថ្ងៃអង្គារនោះដែរ បាននិយាយថា លោក PavelDurov ដែលមានសញ្ជាតិរុស្ស៊ី និងបារាំង ត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយស្ថិតនៅខាងក្រៅទីក្រុង ប៉ារីស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធនឹងការបង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀននឹងការបោកប្រាស់នៅលើបណ្តាញ Telegram។ តាមប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov ការចាប់ខ្លួនមេ Telegram រូបនេះបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស ធ្លាក់ដល់ ចំណុចទាបបំផុតមួយ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងដុនដាបស្រាប់នាប៉ុន្មានខែចុងក្រោយនេះ។ជាមួយគ្នានោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថារុស្ស៊ីបានត្រៀមលក្ខណៈជាស្រេចដើម្បីផ្តល់ការគាំទ្រចាំបាច់ នានាសម្រាប់លោក Durov ដោយសារតែរូបលោកជាពលរដ្ឋរុស្ស៊ី។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New