29 C
Phnom Penh
Friday, November 22, 2024

ផ្ទុះត្រង់ស្វូភ្លើង១កន្លែង ឆេះតូបលក់គ្រឿងកំប៉ុង និងឆេះម៉ូតូ២គ្រឿង

ខេត្តព្រះសីហនុ÷ ករណីអគ្គីភ័យមួយបានឆាបឆេះតូបលក់ដូរមួយកន្លែង និងឆេះម៉ូតូ២គ្រឿងខ្ទេចសល់តែតួរ បង្ក​ឲ្យមានភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋ ។ ដែលហេតុការណ៍នេះកើតឡើងវេលាម៉ោងជាង១១,១៥ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីឆាបឆេះនេះបណ្តាលមកពីផ្ទុះឆេះត្រង់ស្វូអគ្គិសនី រួច រាលដាលឆេះតូបលក់ដូរគ្រឿងកំប៉ុងមួយកន្លែង ប៉ុនែ្តមិនរាលដាលទៅដល់កន្លែងផ្សេងនោះទេ ។

ក្រោយពីទទួលបានដំណឹងអគ្គឺភ័យ មានឆាបឆេះនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យបង្ការពន្លត់អគ្គឺភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង​រថយន្តពន្លត់អគ្គឺភ័យកងរាជអាវុធហត្ថខេត្ត បានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គឺភ័យជួយអន្តរាគមន៍ភ្លាមផងដែរ ដើម្បីទប់ស្កាត់មិនឲ្យមានការរាលដាលបន្តរទៀត ។ ករណីនេះបណ្តាលឲ្យខូចខាតត្រង់ស្វូភ្លើងមួយគ្រឿង ខូចខាតតូបលក់ដូរមួយកន្លែងនិងសម្ភារៈទាំងស្រុង ខូចខាតម៉ូតូ២គ្រឿង  និងស្ត្រីម្នាក់ដែលនៅក្នុងតូបលក់ដូរនោះរងរបួសជើង ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

ទោះជាយ៉ាងនេះក្តី ករណីនេះអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នឹងស្រាវជ្រាវបន្ថែមតាមនិតិវិធី រកពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានអគ្គិភយ័នេះ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img