អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រីKarine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថាទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ី ផ្តល់ឱ្យទីក្រុងញូវដែលីនូវសមត្ថភាព ក្នុងការទទូចឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បិទបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ លោកស្រីអ្នកនាំពាក្យសេតវិមាន បានលើកឡើងដូចខាងលើ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រាប់លោក ក្នុងជំនួបនៅទីក្រុងមូស្គូថា ការបាត់បង់ជីវិតរបស់កុមារស្ងួតត្រង់ គឺជារឿងដ៏ឈឺចាប់នឹងអាក្រក់បំផុត ក្រោយមានការវាយប្រហារយ៉ាង ប្រល័យពីកងកម្លាំងរុស្ស៊ីលើអ៊ុយក្រែន ដែលត្រូវចំមន្ទីរពេទ្យកុមារមួយកន្លែង ក្នុងរដ្ឋធានីកៀវ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បាន បាននិយាយថា សហរដ្ឋអាមេរិក បានលើកឡើងអំពីក្តីបារម្ភរបស់ខ្លួនជាមួយឥណ្ឌា ជុំវិញទំនាក់ទំនងរបស់ជាមួយរុស្ស៊ី ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New