28 C
Phnom Penh
Thursday, November 21, 2024

កម្ពុជា ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសជាង៤៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៣ ខណៈអ្នកជំនាញរំពឹងកើនឡើងបន្ថែមទៀត

អគ្គនាយកដ្ឋានពន្ធដារតាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំ សប្តាហ៍របស់ខ្លួន បានរំលឹកអំពីការលើកទឹកចិត្តផ្នែកពន្ធដារនិងការសម្រួលនីតិវិធីផ្សេងទៀតជាច្រើនទៀត ជូនដល់វិនិ
យោគិន ដែលមានបំណងវិនិយោគនៅខេត្តព្រះសីហនុ។ អគ្គ នាយកដ្ឋានពន្ធដារបានឲ្យដឹងថា គម្រោងវិនិយោគ ៣ប្រភេទដែលផ្តល់ការលើកទឹកចិត្តជាច្រើន រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ ព្រមទាំងសម្រួលនីតិវិធីផ្សេងរួមមាន៖
១៖ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ពោលគម្រោងនានា ដែលបានសាងសង់ហើយបានផ្អាកពន្យារ ឬបញ្ឈប់ការសាងសង់ ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។
ទី២៖ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ ក្នុងឆ្នាំ២០២៤។
ទី៣៖ការពង្រីកគម្រោងដែលមានស្រាប់។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថាគម្រោងទាំង៣ប្រភេទ នឹងទទួលបានការលើកទឹកចិត្ត ផ្នែកពន្ធដារជាច្រើន ជាអាទិ៍មាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន លើកលែងកម្រៃសេវាចុះបញ្ជី សម្រួល នីតិវិធីបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងផ្តល់ការលើកទឹកចិត្ត ដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ ក្នុងខេត្តព្រះសីហនុផងដែរ។ ដើម្បីទទួលបានលើកទឹកចិត្តក្រោមកម្មវិធីពិសេសនេះ វិនិយោគិនខ្មែរ និងបរទេស និវាសនជន ឬអនិវាសនជនអាចដាក់ពាក្យស្នើសុំមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានទីតាំង២កន្លែងគឺ នៅ ខេត្តព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ឬនៅរាជធានីភ្នំពេញ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img