លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ការធ្វើវិបស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និង ប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ នាព្រឹកថ្ងៃទី២ ខែ មិថុនា ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសមាធិ និងវនយាត្រា ក្នុងបរិវេណប្រាសាទអង្គរវត្ត និងសួនរុក្ខជាតិអង្គរ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀរគរថវិកាជួយដល់កុមារកម្ពុជា ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានលើកឡើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមានរម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយម្យ៉ាងទៀតការធ្វើវិបស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផងនិងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ងៗ ។ ក្នុងឱកាសនោះផងដែរ បន្ទាប់ពីពិធីសមាធិ និងយូហ្គា លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរចង្ក្រមភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរុក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃព្រឹក្សា និងជីវចម្រុះនៅទីនោះ ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New