29 C
Phnom Penh
Thursday, December 26, 2024

សម្តេចតេជោ ហ៊ុន សែន ឱ្យកត់ត្រាទុកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលសម្តេចប្រកាស ព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យកត់ត្រាទុកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលប្រកាសថាវេលាដែលសម្តេចតេជោព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីក ហ្វូណនីតេជោសម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា និងវៀតណាម គឺជាប្រទេសក្បែរខាងគ្នា ត្រូវការកសាងទំនាក់ទំនងល្អជាមួយគ្នាប្រៀបដូចជាអណ្តាត និងធ្មេញ ជាមិនផុតពីការប៉ះទង្គិចគ្នានោះឡើយ។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា មេដឹកនាំវៀតណាម ចង់ឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ខណៈកម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអី ដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img