បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង បានប៉ាន់ស្មានថា សព្វាវុធដែលរដ្ឋាភិបាលលោក គីម ជុងអ៊ុន ផ្តល់ឲ្យទៅប្រទេសរុស្ស៊ី មានចំនួនប្រហែល ៦ ៧០០ កុងតឺន័រ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣។ លោក Shin Won-sikបានប្រាប់ថា ការលួចដឹកអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី បានធ្វើឡើងក្រោយពីជំនួបទស្សនកិច្ចរវាងរដ្ឋាភិបាលទាំង២ កាលពីខែកញ្ញាកន្លងទៅ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្តទៀតថា នៅក្នុងការដឹកជញ្ជូននោះ អាចមានគ្រាប់កាំភ្លើងធំប្រវែង១៥២មិល្លីម៉ែត្រ ចំនួន៧លានគ្រាប់ ឬក៏ជាគ្រាប់កាំភ្លើងធំប្រវែង១២២មិល្លីម៉ែត្រចំនួន ៥០ម៉ឺនគ្រាប់។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បាននិយាយថា ក៏មានការសង្ស័យទៅលើអាវុធកូរ៉េខាងជើងដែលឲ្យរុស្ស៊ី គឺជាប្រភេទគ្រាប់ផលិតក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ដោយហេតុថា គ្រាប់ទាំងនោះក៏ត្រូវបានរកឃើញនៅក្នុងសង្គ្រាមលុកលុយអ៊ុយក្រែននាពេលកន្លងមកដែរ។ NIS បានបន្តថា ខ្លួនកំពុងវិភាគទៅលើកាលៈទេសៈពាក់ព័ន្ធឲ្យបានលម្អិតបន្ថែម ហើយបន្តស៊ើបពីទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្សី។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New