(ត្បូងឃ្មុំ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៨ គស.២០២៤ ដែលនឹងត្រូវឈានចូលមកដល់ ស្អែក
នេះ ឯកឩត្តម ផារ៉ា មង្គល រដ្ជលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹង សំណង់ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងការពារព្រៃលិចទឹក នៅភូមិបារាយណ៏ (បឹងកាដេ) ឃុំឈូក ស្រុកក្រូចឆ្មារ។ ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី១២ខែមេសា ឆ្នាំ២០២៤ នៅទីតាំង បឹងកាដេ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងចម្រុះទាំងបីដែលកំពុងប្រតិបត្តិការពារ នៅបឹងកាដេ
ដោយទទួលបានជោគជ័យ គួរជាទីមោទនៈ។
ឯកឩត្តម ផារ៉ា មង្គល បានពាំនាំនូវការផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសូមជូនពរដល់កងកម្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៨ គស.២០២៤ សូមទទួលបាននូវពុទ្ធពរ ទាំង៤ប្រការ៖ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យការធ្វើដំណើរ ទទួលបានសុខសុវត្ថិភាព។
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News