28 C
Phnom Penh
Thursday, November 21, 2024

ជំងឺផ្ដាសាយបក្សីបានសម្លាប់មនុស្សចំនួន ៦០ នាក់ ចាប់តាំងពីឆ្នាំ ២០០៤ មកដល់ចុងឆ្នាំ ២០២៣ប្រជាជនគ្រប់រូបគួរយល់ដឹងពីជំងឺនេះ

ខេត្តកំពង់ឆ្នាំង យុទ្ធនាការផ្សព្វផ្សាយពីជំងឺផ្ដាសាយបក្សី របស់ក្រុមការងារក្រសួងកសិកម្ម និង ក្រសួងសុខាភិបាល បានបញ្ចប់នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីផ្សព្វផ្សាយ រយៈពេល២ថ្ងៃក្នុងឃុំចំនួន ៤ ក្នុងស្រុកចំនួន ៣ នៃទឹកដីខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋ សហគមន៍និងសិក្សានុសិស្សចូលរួមជាច្រើននាក់ នឹងបានសម្ដែងអំណរគុណដល់ក្រុមការងារ ក្រសួងទាំង២និងប្រធានការិយាល័យ ព្រមទាំងសន្យាថានឹងអនុវត្តនូវវិធានការគ្រប់យ៉ាងដែលក្រុមការងារចម្រុះបានណែនាំ។

លោក ឡាយ យឺ មេឃុំចោងម៉ោង ស្រុកទឹកផុស បានបញ្ជាក់ថាការផ្សព្វផ្សាយពីជំងឺផ្ដាសាយបក្សីមានសារៈសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ នូវពីវិធានការ ការពារ មិនឱ្យឆ្លងជំងឺ ដ៍កាចសាហាវមួយនេះ ហើយលោកសន្យាថានឹងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋទូទាំងឃុំក៏ដូចជាទូទាំងស្រុកទឹកផុសផងដែរ។
……………………សម្ភាសន៍ លោក ឡាយ យឺ មេឃុំចោងម៉ោង ស្រុកទឹកផុស………………………

ចំណែក លោក ព្រុំ ថន មេឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ក៏បានថ្លែងនូវអំណរគុណដល់ក្រុមការងាររបស់ក្រសួងកសិកម្ម មន្ទីរកសិកម្ម ក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ចុះមកផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ឲ្យបានយល់ដឹងពីជំងឺផ្ដាសាយបក្សី ដែលកន្លងមកពុំពុំទាន់មានក្រុមការងារណាមកផ្សព្វផ្សាយពីជំងឺនេះដល់ឃុំរបស់លោកនោះទេ។ ចំណែកយុវសិស្សវិទ្យាល័យទ័ពស្រូវ ក្នុងឃុំបន្ទាយព្រាល ក៏បានចំណាប់អារម្មណ៍ពីជំងឺផ្តាសាយបក្សីនេះហើយសន្យាថានឹងយកចំណេះដឹងនេះទៅប្រាប់ដល់មិត្តភក្តិ ឪពុកម្ដាយ ដើម្បីឱ្យពួកគាត់មានវិធានការពារពីជំងឺមួយនេះ។

……………….សម្ភាសលោក ព្រុំ ថន មេឃុំបន្ទាយព្រាល និង យុវសិស្ស ២នាក់……………………………

តាមការបញ្ជាក់ពីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសនោះ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៤មកដល់ចុងឆ្នាំ ២០២៣ ជំងឺផ្ដាសាយបក្សី បានសម្លាប់មនុស្សចំនួន ៦០នាក់ ដោយក្នុងនោះក្នុងអំឡុងឆ្នាំ ២០២៣ បានសម្លាប់មនុស្ស៤នាក់ នៅក្នុងខេត្តស្វាយរៀង១នាក់ ខេត្តព្រៃវែង២នាក់ និងខេត្តកំពតមួយនាក់៕
ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img