28 C
Phnom Penh
Wednesday, December 4, 2024

Man United បញ្ជាក់ថា ខ្សែបម្រើស្លាប Antony នឹងត្រឡប់ចូលហ្វឹកហាត់វិញ ក្រោយរួចផុតពីការចោទប្រកាន់ពីបទរំលោភបំពាន

(ឡុងដ៍)៖ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Antony របស់ក្លិប Manchester United នឹងវិលត្រឡប់ចូលរួមហ្វឹកហាត់វិញ បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភបំពាន ដែលបានចោទមកលើរូបលោក។ 

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានឆ្លើយតបសំណួរទៅកាន់មន្ត្រីប៉ូលីសជាន់ខ្ពស់ Greater Manchester Police នៅថ្ងៃព្រហស្បតិ៍ ហើយមិនមានការដាក់លក្ខខណ្ឌណាមួយ លើរូបលោកនោះទេ បន្ទាប់ពីធ្វើការបង្ហាញការបកស្រាយ។

ខណៈប្រភពពីក្លិប Man United បានឲ្យដឹងថា លោកបានផ្តល់ភស្តុតាង ដើម្បីគាំទ្រដល់ការបដិសេធដ៏ខ្លាំងរបស់លោក ចំពោះការចោទប្រកាន់នោះ ហើយលោកមិនត្រូវរងការចាប់ខ្លួន ឬក៏ចោទប្រកាន់នោះទេ ទាំងនៅក្នុងចក្រភពអង់គ្លេស និងប្រទេសប្រេស៊ីល។

សូមជម្រាបថា ខ្សែបម្រើ Antony បានខកខានការប្រកួតចំនួន ៤លើក គិតចាប់តាំងពីទទួលបានការអនុញ្ញាតឲ្យឈប់សម្រាក ដោយទទួលបានថវិការពីក្លិប Man United ដើម្បីដោះស្រាយការចោទប្រកាន់នេះ ដែលពាក់ពាន់ជាមួយស្ត្រី ៣នាក់ផ្សេងគ្នា ក្នុងនោះរួមទាំងអតីតដៃគូរបស់លោក គឺនាង Gabriela Cavallin ផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img