28 C
Phnom Penh
Wednesday, December 4, 2024

តារាចម្រៀង Shakira «ក្លែងបន្លំការបង់ពន្ធ»

តារាចម្រៀងល្បីឈ្មោះរបស់កូឡំប៊ីនាង Shakira ត្រូវបានចៅក្រោមនៃក្រុង Barcelona ប្រទេសអេស្ប៉ាញ បង្គាប់ឲ្យមានការស៊ើបអង្កេតផ្លូវការ ប្រឆាំងនឹងតារាចម្រៀងរូបនេះ ជុំវិញករណី «ក្លែងបន្លំការបង់ពន្ធ»។

តារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy រូបនេះ កំពុងត្រូវបានស៊ើបអង្កេតពីបទចោទប្រកាន់ចំនួនពីរករណីគឺ «ក្លែងបន្លំពន្ធ» ក្នុងឆ្នាំ២០១៨ ខណៈករណីមួយទៀត គឺនាងកំពុងរង់ចាំការកាត់ទោស សម្រាប់ករណីគេចពន្ធចំនួន ១៦.២លានដុល្លារសម្រាប់ឆ្នាំ២០១២,២០១៣ និង២០១៤។ កន្លងទៅ តារាចម្រៀងកើតនៅប្រទេសកូឡុំប៊ី រូបនេះ បានបដិសេធការចោទប្រកាន់ពីបទ «ក្លែងបន្លំពន្ធ» ទាក់ទងនឹងកំឡុងឆ្នាំ ២០១២-២០១៤ តាមរយៈក្រុមហ៊ុនមេធាវីរបស់នាង។

គួរជម្រាបថា Shakira ត្រូវបានចោទប្រកាន់ជាលើកដំបូងពីបទ «ក្លែងបន្លំពន្ធ» នៅខែកក្កដាឆ្នាំ២០២១ នៅពេលដែលព្រះរាជអាជ្ញាទីក្រុង Barcelona បានចោទប្រកាន់ថា នាងគួរតែបានបង់ពន្ធ ព្រោះនាងកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលជាងពាក់កណ្តាលឆ្នាំ រវាងឆ្នាំ២០១២ និង២០១៤។ តែយ៉ាងណា រឿងក្តីរបស់តារាចម្រៀងរូបនេះ ក្នុងប្រទេសអេស្ប៉ាញ នៅមិនទាន់មានសេចក្តីសម្រេចផ្លូវការណាមួយឡើយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img